ព័ត៌មាន
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានមូលនិធិវិនិយោគ Harbinger Capital Partners
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយ
ប្រធានមូលនិធិវិនិយោគ Harbinger Capital Partners
នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបជាមួយលោក Phil Falcone ប្រធានមូលនិធិវិនិយោគ Harbinger Capital Partners (អាមេរិក)។ ថ្លែងមតិនៅទីនេះនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សង្ឃឹមថាលោក Phil Falcone នឹងបន្តជំរុញទំនាក់ទំនងមិត្តភាព វៀតណាម - អាមេរិក។ នាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះមូលនិធិ Harbinger បានបោះទុនវិនិយោគ នៅវៀតណាម។ ហើយលោកក៏បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនបរទេស ដែលក្នុងនោះមានវិនិយោគិនអាមេរិក។ហើយលោកនាយករដ្ឋមន្ត្រីបានអះអាងថាវៀតណាមបន្តកសាងបរិយាកាសវិនិយោគ អាជីវកម្មប្រកបដោយសមភាពនិងភាពងាយស្រួល។
រីឯ លោក Phil Falcone អះអាងថាអនុវត្តន៍ត្រឹមត្រូវការវិនិយោគនៅវៀតណាម ហើយមានគោលបំណងថា៖រដ្ឋាភិបាលវៀតណាម បន្តបង្កលក្ខណះដើម្បីគំរោងវិនិយោគរបស់មូលនិធិប្រកបដោយជោគជ័យ ។លោកបានលើកឡើងនូវសំណូមពរជាក់ស្តែងមួយចំនួនដល់លោកនាយករដ្ឋមន្រ្តីក្នុងការលើកកម្ពស់សកម្មភាពរបស់មូលនិធិនៅវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម