• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហុនចិនមួយចំនួន


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំ
សម្ព័ន្ធក្រុមហុនចិនមួយចំនួន (internet) 

នាល្ងាចថ្ងៃទី ៣១ ខែកក្ដដា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Chen Yi Long ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំកាត់សម្ព័ន្ធថាមពលថ្មី Yang Guang និងលោក Jiang Roy Jian អគ្គនាយករងក្រុមហ៊ុនចំកាត់គ្រប់គ្រងទ្រព្យសម្បត្តិ Hua Yoy (ចិន) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការវិនិយោគ។ នៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថាទស្សនៈរបស់វៀតណាមគឺធានា រចនាសម្ព័ន្ធឲ្យសមស្របស្ដីពីថាមពលធ្យូង និងប្រភេទ​ថាមពលផ្សេងៗដូចជា ថាមពលកកើតឡើងវិញ។ លោក Nguyen Xuan Phuc បានអះអាងថាវិស័យណាដែល​ឯកជនអាចធ្វើបានគឺរដ្ឋនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ឯកជន។ លោកបានអះ​អាង​ថានឹងបង្កលក្ខណៈងាយ​​ស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគចិនបណ្ដាក់ទុននៅ​វៀត​ណាម ហើយសង្កត់ធ្ងន់ថាការ​ដែលសហគ្រាសវិនិយោគនៅវៀតណាមគម្បីយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា​ទំនើប ជិតស្និទ្ធជាមួយ​បរិស្ថាន អនុវត្តតាមការកំណត់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top