• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុង New York នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc បានជួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres។ នៅទី​នេះ​ នាយក​រដ្ឋមន្ត្រី​បានអះអាងថា៖វៀតណាមបាននិងកំពុងរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចការរួមរបស់អង្គការ​សហប្រជាជាតិ។ ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ នាយករដ្ឋមន្ត្រីបានជូនដំណឹងអោយអគ្គលេខាធិការ​​អំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយស្នើអោយអគ្គលេខាធិការគាំទ្រនិងជំរុញការដោះស្រាយ​ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២សម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

រីឯ  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច សង្គម ដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ ពិសេសគឺគ្នុងការអនុវត្តគោលដៅសហស្សវត្សរ៍​ ហើយមានគោលបំណងថាវៀតណាមទទួលបានជោគជ័យក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីរំ​លឹក​ខួប​អនុស្សាវរីយ៍លើកទី៤០ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ ដោយមានការធ្វើជាកាក្សិលសាក្សីរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres  ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិលោក Peter Thompson មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនិងបណ្ដាឯកអគ្គរដ្ឋទូត ប្រធានតំណាង​គណៈ​ប្រតិភូប្រទេសផ្សេងៗ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

“កំណាត់ផ្លូវ ៤០ ឆ្នាំកន្លងទៅ យើងខ្ញុំសប្បាយរីករាយណាស់ចំពោះការអភិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនង​វៀត​ណាម​-អង្គការសហប្រជាជាតិ។ ប្រជាជនវៀតណាមចងចាំជានិច្ចចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងប្រកៀកស្មាជានិច្ចរបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ ក្នុងការងារជំនះពុះពារលើផលវិបាកដោយសង្គ្រាម​ ក​សាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាម រួមចំណែកសំខាន់ជំរុញវៀតណាមដណ្ដើមអោយបានសមិទ្ធផលធំធេងនិងគួរអោយមោទននាបច្ចុប្បន្ន៕”

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top