• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ


នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី​ព្រះរាជាណាច​ក្រកម្ពុជា ​សម្តេច​​តេជោ ហ៊ុន សែន រួមជាមួយ​គណៈប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ ​នៅ​វៀត​ណាម​តាម​សេចក្ដី​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី វៀត​ណាម លោក Nguyen Xuan Phuc ប្រកបដោយ​ជោគ​ជ័យ​។ ក្នុងរយៈ​ពេល​ពីរថ្ងៃ​នៅវៀត​ណាម (ចាប់​ពីថ្ងៃទី២០​ដល់​ថ្ងៃទី​២១​ធ្នូ​) នាយក​រដ្ឋមន្ត្រី​កម្ពុជា ​សម្ដេច​ហ៊ុនសែន​ បាន​មាន​ជំនួប​​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc ​សំដែង​ការ​គួរ​សម ​អគ្គ​លេខាបក្ស​កុម្មយ​​នីស្ត ​លោក ​Nguyen Phu Trong ប្រធានរដ្ឋ​លោក Tran Dai Quang និង​ជួប​សន្ទនា​ជាមួយ​ប្រធាន​រដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan។ នាយក​រដ្ឋមន្ត្រី​ សម្ដេច​ហ៊ុនសែន ក៏បាន​អញ្ជើញទៅដាក់​កម្រងផ្កា​នៅវិមាន​វីរយុទ្ធ​ជន​ពលី​ ចូល​ប្រាង្គ​ដម្កល​សព​គោរព​វិញ្ញាណក្ខន្ធ​លោកប្រធាន​ហូជី​មិញ​ និង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​ហូជីមិញ​ ​និង​ខេត្ត Dong Nai ។ នៅក្នុង​ជំនួប​​ធ្វើការ​ទាំង​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​ថាការ​ពង្រឹង​និងពង្រីក​ទំនាក់​ទំ​នង​មិត្តភាព​កិច្ច​សហប្រតិ​បត្តិការ​វៀត​ណាម-កម្ពុជា មានតួនាទីដ៏សែន​សំខាន់​សំ​រាប់​ប្រទេស​ទាំង​ពីរ​​ ហើយសន្យាពង្រឹង​និងពង្រីក​ទំនាក់ទំនង​ រវាង​ប្រទេស​ទាំង​ពីរ​តាម​ទិសស្លោក​៖ អ្នក​ជីតខាង​​ភូមិ​ផងរបង​ជាមួយគ្នា​ល្អ​ប្រសើរ​​មិត្តភាព​ប្រពៃណី​កិច្ចសហប្រតិ​បត្តិការ​លើគ្រប់​វិស័យ ចីរភាព​និងយូរអង្វែង គោរព​ឯករាជ្យ​ ​អធិបតេយ្យភាព និងបូរភាព​ដែនដី មិន​អនុញ្ញាត​អោយ​កង​កម្លាំង​អមិត្ត​ប្រើប្រាស់​ដែន​ដីរបស់​ប្រទេស​ខ្លួន ដើម្បី​គំរាម​គំហែង​សន្តិសុខ​របស់​ប្រទេសមួយ​ទៀត ​ដោះ​ស្រាយ​បញ្ហាដែល​កើតមាន​ឡើង រ​វាងប្រទេស​ទាំងពី​រដោ​យសន្តិវិធី​។ ភាគី​​​ទាំងពីរ​ក៏បាន​ឯកភាព​បង្កើន​ជំនួប​ប្រាស្រ័យ និង​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​​ជាន់​​ថ្នាក់​។ ភាគី​ទាំង​ពីរក៏បាន​ឯកភាព ​រៀប​ចំ​សកម្មភាព​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៥០​ ទិវាបង្កើត​ទំ​នាក់​ទំនងការ​ទូត រវាង​ប្រទេស​​ទាំង​ពីរ​វៀតណាម​-កម្ពុជា ​(ថ្ងៃទី២៤ខែមិថុនា​ឆ្នាំ១៩៦៧-ថ្ងៃទី២៤ខែមិថុនា​ឆ្នាំ២០១៧)៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top