• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្ព័ន្ធសេដ្ឋកិច្ចមួយចំនួនរបស់ចិន


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្ព័ន្ធសេដ្ឋកិច្ចមួយចំនួនរបស់ចិន

នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Li Lin Zhi ប្រធានក្រុមហ៊ុនចំណាត់ភាគហ៊ុនវិទ្យាសាស្ត្រប​ច្ចេកវិទ្យាបរិស្ថានអេកូឡូស៊ី Kaidi និងលោក Li Hoai Zhen នាយកប្រតិបត្តិក្រុមហ៊ុនចំកាត់ភាគហ៊ុន Min Sheng ចិន ដែលកំពុងមានដំណើរសិក្សាស្វែងយល់ទីផ្សារវៀតណាម សំដៅស្វែងរកឱកាសវិនិយោគ។​ នៅទីនេះ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ រដ្ឋាភិបាលជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិននានាមកធ្វើអាជីវកម្មនៅវៀតណាមក្នុងនោះមានវិនិយោគិនចិនផងដែរ។ ​ទន្ទឹមជាមួយ​គ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកវិនិយោគិនឲ្យប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននិងស្និទ្ធ ​ស្នាល​ជាមួយបរិស្ថានផងដែរ។​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានគាំទ្រនូវគោលគំនិតរបស់សម្ព័ន្ធក្រុម​ហ៊ុនចិនទាំងពីរនេះដែលកំពុងមានបំណងវិនិយោគលើវិស័យមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថាន។

នេះជាវិស័យមានសក្កានុភាពនៅវៀតណាម។ ​លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានាជួបធ្វើការ ជាក់ស្តែងជាមួយសម្ព័ន្ធក្រុមហ៊ុនចិនទាំងពីរនិងបង្កលក្ខណៈងាយស្រួលឲ្យអង្គភាពអាជីវកម្មធ្វើ​ការវិនិយោគនៅវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top