
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្ព័ន្ធសេដ្ឋកិច្ចមួយចំនួនរបស់ចិន
នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Li Lin Zhi ប្រធានក្រុមហ៊ុនចំណាត់ភាគហ៊ុនវិទ្យាសាស្ត្របច្ចេកវិទ្យាបរិស្ថានអេកូឡូស៊ី Kaidi និងលោក Li Hoai Zhen នាយកប្រតិបត្តិក្រុមហ៊ុនចំកាត់ភាគហ៊ុន Min Sheng ចិន ដែលកំពុងមានដំណើរសិក្សាស្វែងយល់ទីផ្សារវៀតណាម សំដៅស្វែងរកឱកាសវិនិយោគ។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ រដ្ឋាភិបាលជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិននានាមកធ្វើអាជីវកម្មនៅវៀតណាមក្នុងនោះមានវិនិយោគិនចិនផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកវិនិយោគិនឲ្យប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននិងស្និទ្ធ ស្នាលជាមួយបរិស្ថានផងដែរ។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានគាំទ្រនូវគោលគំនិតរបស់សម្ព័ន្ធក្រុមហ៊ុនចិនទាំងពីរនេះដែលកំពុងមានបំណងវិនិយោគលើវិស័យមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថាន។
នេះជាវិស័យមានសក្កានុភាពនៅវៀតណាម។ លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានាជួបធ្វើការ ជាក់ស្តែងជាមួយសម្ព័ន្ធក្រុមហ៊ុនចិនទាំងពីរនិងបង្កលក្ខណៈងាយស្រួលឲ្យអង្គភាពអាជីវកម្មធ្វើការវិនិយោគនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម