នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបជាមួយលោក Prachuab Chaiyasan ប្រធាន សមាគមមិត្តភាពថៃ - វៀតណាម។
រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសថៃនិងគោរពវិញ្ញាណក្ខ័ន្ធព្រះមហាក្សត្រ Bhumibol Adulyadej នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយលោក Prachuab Chaiyasan ប្រធានសមាគមមិត្តភាពថៃ - វៀតណាម។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីបានកោតសរសើរ ចំពោះតួនាទីរបស់សមាគមមិត្តភាពថៃ - វៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រយ៉ាងល្អប្រសើរ វាងប្រទេសទាំងពីរជាពិសេសសកម្មភាព រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត ក្នុងនោះមានការរួមចំណែកសកម្ម ចូលក្នុងការបើកឲ្យដំណើរការមណ្ឌលរំលឹកវិញ្ញាណក័្ខន្ធ លោកប្រធានាធិបតីហូជីមិញនៅខេត្ត Nakhon Phanom កាលពីខែឧសភាឆ្នាំ២០១៦ផងដែរ។ នាយករដ្ឋមន្ត្រីចង់ឱ្យ សមាគមមិត្តភាពបន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ជនវៀតណាមនិង សមាគមមិត្តភាពវៀតណាម-ថៃដើម្បីក្លាយទៅជាស្ពានតភ្ជាប់ទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម