• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញ​ជួបធ្វើការ​ជាមួយគណៈ​កម្មាធិការ​ទទួលបន្ទុក​តំបន់ Tay Nguyen​


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅតំបន់ Tay Nguyen នាព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង Buon Ma Thuot ខេត្ត Dac Lac នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ទៅសាកសួរសុខ​ទុក​ និងជួបធ្វើការជាមួយគណៈកម្មាធិការ​ទទួលបន្ទុក តំបន់ Tay Nguyen។ នៅ​ក្នុង​ជំនួប​ធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា បក្ស​រដ្ឋាភិបាល​ជានិច្ច​កាល​យក​ចិត្តទុក​ដាក់​ ជាពិសេសទៅលើសកម្មភាពរបស់​គណៈ កម្មាធិការ​ទទួលបន្ទុក Tay Nguyen និយាយ​ដោយ​ឡែក ក៏ដូច​ជាភារកិច្ច​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ជនរួមជាតិនៃ​បណ្តា​ជន​ជាតិ​នៅតំប​ន់ Tay Nguyen និយាយរួម។ លោក Nguyen Xuan Phuc​ បាន​ស្នើ​ ឲ្យ​គណៈ​កម្មាធិការ​ទទួល​បន្ទុក​តំបន់ Tay Nguyen រូមជាមួយថ្នាក់ដឹក​នាំខេត្តនានា​ក្នុងតំបន់​រួមសហការ​គ្នាក្នុង​ការអនុវត្ត​ភារកិច្ច​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​សង្គម ក្នុងនោះ យកចិត្ត​ទុកដាក់ការ​ងារកសាង​ប្រព័ន្ធ​ នយោបាយ​នៅមូលដ្ឋាន​​ឲ្យរឹង​មាំ ជាពិសេស​នៅភូមិស្រុក ឲ្យផ្សាភ្ជាប់ជាមួយការអនុវត្តគោលនយោបាយ​ជនជាតិ សាសនា កសាងផែន​មហា​សាមគ្គី​បណ្តាជន​ជាតិ រួមចំណែកធានាសន្តិ​សុខ នយោបាយនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top