30/09/2020 15:47 GMT+7 Email Print Like 0

ធនាគារពិភពលោក (WB) ៖ កំណើនសេដ្ឋកិច្ចនៅអាស៊ី នឹងទាបបំផុតក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក

នៅក្នុងរបាយការណ៍សេដ្ឋកិច្ចដែលទើបតែប្រកាសកាលពីថ្ងៃទី ២៩ ខែកញ្ញា ធនាគារពិភពលោក (WB) ព្យាករណ៍ថា ជំងឺរាតត្បាតកូវីដ១៩ អាចបណ្តាលឱ្យកំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក (EAP) ក៏ដូចជានៅប្រទេសចិន ធ្លាក់ចុះដល់កំរិតទាបបំផុតក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក ហើយរុញច្រានប្រជាជនចំនួន ៣៨ លាននាក់ អោយធ្លាក់ចូលក្នុងភាពក្រីក្រវិញ។

អ្នកស្វែងរកការងារធ្វើតាមដានព័ត៌មាននៅឯពិព័រណ៍ការងារមួយនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ខណៈដែលទីក្រុងនេះទើបតែជួបវិបត្តិធ្ងន់ធ្ងរដោយសារតែការផ្ទុះឡើងនៃ COVID-១៩ ថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០ ( រូបថត៖ THX / TTXVN)


យោងតាមធនាគារពិភពលោក បានឲ្យដឹងថាតំបន់ EAP ក្នុងឆ្នាំ ២០២០ ត្រូវបានគេប៉ាន់ស្មានថានឹងមានកំណើនត្រឹមតែ ០,៩% ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៧ មក។

ទន្ទឹមនឹងនេះដែរ អត្រាកំណើនសេដ្ឋកិច្ចនៅប្រទេសចិនត្រូវបានព្យាករណ៍ថា ស្ថិតនៅក្នុងអត្រា ២%  ដោយាសារចំណាយរបស់រដ្ឋាភិបាលបានកើនឡើង ហើយការនាំចេញក៏ត្រូវបានស្តារឡើងវិញយ៉ាងខ្លាំងនិងអត្រាឆ្លងជំងឺថ្មីនៅតែស្ថិតនៅក្នុងកំរិតទាបចាប់តាំង​ពីខែមីនាផងដែរ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាត បានញ៉ាំងឲ្យរាល់សកម្មភាពខាងសេដ្ឋកិច្ចនៅក្នុងតំបន់នេះ បានធ្លាក់ចុះយ៉ាងគំហុកតែម្តង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ