• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្ដរជាតិសន្យាជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ច


 ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue
ជាមួយអគ្គនាយិកាធនាគារពិភពលោក (WB)  លោកស្រី Kristalina Georgieva 

 បន្តដំណើរទស្សនកិច្ច​ជាផ្លូវការនៅអាមេរិក នាថ្ងៃទី២៦ ខែមិថុនា ​ឆ្នាំ​២០១៨ នៅរដ្ឋធានីវ៉ាស៊ីនតោន​ ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិ ​បាលវៀតណាម លោក Vuo​ng Dinh Hue អញ្ជើញជួ​បធ្វើការ​ជាមួយ​អគ្គនាយិកា​ធនា​គារ​​ពិភពលោក​ (WB)  លោកស្រី Kristalina ​Georgieva និងនាយករង ​មូលនិធិរូបិយវត្ថុអន្តរ​ជាតិ​ (IMF) Mitsuhiro Furu​sawa។
 
ក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋម​ន្ត្រី លោក Vuong Dinh Hue បានអះអាងថា WB និថ ​IMF ជាដៃ​គូ​សំខាន់​ជួរមុខរបស់​វៀតណាម​។ លោក​ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម បាន​វាយត​ម្លៃខ្ពស់​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​របស់​ WB និង IMF សម្រាប់កិច្ចការអភិវ​ឌ្ឍន៍សេដ្ឋកិច្ចសង្គមរ​បស់វៀតណាម នាពេលកន្លងទៅ ជាពិសេស​គឺក្នុង​ការកាត់​បន្ថយភាពក្រីក្រនិងផ្សំជាមួយ​បម្រែបម្រួលអាសធាតុ​។
​ 
នៅក្នុងជំនួប​ជាមួយអគ្គនាយិកាធ​នាគារពិភពលោក (WB)  លោកស្រី ​Kristalina Geo​rgieva ឧបនាយក​រដ្ឋមន្ត្រី ​លោក Vuong Dinh Hue បានស្នើ​ឲ្យ WB ប​ន្តគាំទ្រវៀតណាមអភិវឌ្ឍន៍ប្រ​កបដោយ​និរន្តរភាព ក្នុង​នោះ​មាន​​ការបង្កើនតួនាទីរបស់ W​B ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​នៅអនុតំបន់ទន្លេមេ​គង្គ។

រីឯខ្លួនវិញ​ អគ្គនាយិកាធនាគារ​ពិភពលោក (WB)  បានឲ្យដឹងថា ស្ថាប័ន​នានារបស់ W​B  ត្រៀម​ជាស្រេច​ដើម្បី​​ធ្វើការផ្ទាល់​ជាមួយដៃ​គូវៀតណាម។​

ក្នុងជំនួបជាមួយនាយករ​ង IMF លោក Mitsugiro Furusawa ឧបនាយករ​ដ្ឋមន្ត្រី លោក Vuo​ng Dinh Hue បានសង្កត់​ធ្ងន់​ថា វៀតណាមមានបំណ​ងបន្តទទួលបានការជួយឧ​បត្ថម្ភពីសំណាក់ IMF។ ជាពិសេស​ចង់​ឲ្យ IMF ផ្តោត​សំខាន់លើស​កម្មភាព​ជួយ​ឧបត្ថម្ភ បណ្តុះ​បណ្តាល​និង​ពិគ្រោះ​យោបល់​សម្រាប់​វៀត​ណាម នាពេល​ខាង​មុខ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top