22/06/2021 09:03 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

លោករដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធបានអបអរសាទរលោកឯកអគ្គរដ្ឋទូត Vu Quang Minh ដោយបានសម្រេចយ៉ាងល្អប្រពៃនូវបេសក កម្មនៅប្រទេសកម្ពុជា ព្រមទាំង សង្ឃឹមថា កម្ពុជានឹងចាត់បញ្ជូនក្រុមអ្នកសារព័ត៌មាន និងជំនាញការមកសិក្សារៀនសូត្របទពិសោធន៍រៀបចំ Sea Games របស់វៀតណាមនាពេលខាងមុខ ដើម្បីត្រៀម រៀបចំសម្រាប់ Sea Games ២០២៣ នៅកម្ពុជា។

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កញ្ញារិទ្ធ ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh។ (រូបថត៖ VOV)


កម្ពុជានិងវៀតណាមមានទំនាក់ទំនងដ៏ជិតស្និទ្ធតាំងពីយូរលង់មក ហើយកាន់តែ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្ពុជា លោក ខៀវ កញ្ញារិទ្ធ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh នៅពេលមកជម្រាបលាលោករដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធ។

លោករដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធបានអបអរសាទរលោកឯកអគ្គរដ្ឋទូត Vu Quang Minh ដោយបានសម្រេចយ៉ាងល្អប្រពៃនូវបេសកកម្មនៅប្រទេសកម្ពុជា ព្រមទាំង សង្ឃឹមថា កម្ពុជានឹងចាត់បញ្ជូនក្រុមអ្នកសារព័ត៌មាន និងជំនាញការមកសិក្សារៀនសូត្របទពិសោធន៍រៀបចំ Sea Games របស់វៀតណាមនាពេលខាងមុខ ដើម្បីត្រៀមរៀបចំសម្រាប់ Sea Games ២០២៣ នៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្ដែងក្ដីសង្ឃឹមថា នៅពេលដែលជម្ងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងនាពេលខាងមុខ ប្រទេសទាំងពីរវៀតណាម-កម្ពុជានឹងមានលក្ខណៈដើម្បីបង្កើនសកម្មភាពសហប្រតិបត្តិការនិង ការជួបប្រាស្រ័យគ្នាលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធក៏បានផ្ញើរក្ដីអបអរសាទរជូន លោក Do Tien Sy ដែលទើបតែត្រូវបានតែងតាំងជាអគ្គនាយកនៃវិទ្យុសម្លេងវៀតណាម ហើយសង្ឃឹមថា នាពេលខាងមុខនឹងបន្តទទួលបានការជួយគាំទ្រក៏ដូចជាបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ