27/02/2019 10:17 GMT+7 Email Print Like 0

ទំនាក់ទំនងឡាវ - វៀតណាមជានិច្ចកាលជាទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ


 លោកស្រី Sounthone Xayachak សមាជិការមជ្ឈឹមបក្ស ប្រធានគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ (រូបថត៖ TTXVN)

 នៅក្នុងការចរចារវាងអក្គលេខាបក្ស ប្រធានរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជា​នៅក្នុង​ជំនួបធ្វើ​ការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith និងប្រធាន​រដ្ឋសភាឡាវ លោកស្រី Pany​ Yathotou នោះ ភាគី​ទាំងពីរ​បាន​អះអាងសារជាថ្មីថា នឹងបន្ត​រួមគ្នារក្សា ពូនជ្រំ និងអភិវឌ្ឍន៍ ​ដើម្បីប្រពៃណី​ដ៏ល្អប្រសើរ និង​ទំនាក់ទំនង​ពិសេស ស្មោះសររវាងប្រទេសទាំង​ពីរឲ្យកាន់តែទទួលបា​ន​សមិទ្ធិផល​​។

លោក​ស្រី Sounthone Xayachak សមាជិការមជ្ឈឹមបក្ស ប្រធាន​គណកម្មាធិការ​កិច្ចការ​បរទេស​មជ្ឈឹម​បក្សប្រជា​ជន​បដិវត្តន៍ឡាវបានអះអាងដូច្នេះ​ ពេលឆ្លើយសម្ភាស​របស់អ្នក​យកព័ត៌មាន​នៃទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម ប្រចាំនៅឡាវស្ដីពីលទ្ធផលនៃដំណើរទស្សន​កិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសឡាវរបស់​អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម លោក Nguyen Phu Trong។

លោកស្រី Sounthone Xayachak បានឲ្យដឹងថានៅក្នុងការចរចារវាងអក្គលេខាបក្ស ប្រធាន​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ​ក៏ដូច​ជានៅក្នុងជំនួបធ្វើការជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Th​ongloun Sisoulith និងប្រធាន​រដ្ឋសភា​ឡាវ​ លោកស្រី Pany Yathotou នោះ ភាគីទាំងពីរបានអះអាងសារជាថ្មីថា នឹងបន្តរួ​មគ្នារក្សា ពូនជ្រំ​ និង​អភិវឌ្ឍន៍​ ដើម្បីប្រពៃ​ណីដ៏ល្អប្រសើរ និងទំនាក់ទំនង​ពិសេស ស្មោះ​សរ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យកាន់​តែទ​ទួល​បាន​សមិទ្ធិ​ផល​ ប្រកបដោយជោគជ័យ​ និងគុណ​ភាព ក៏ដូច​ជានាំមកនូវ​ផលប្រយោជន៍​ជាក់ស្ដែង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​​ពីរឡាវ និងវៀតណាម។ ជា​ពិសេស ភាគីទាំងពីរ​បាន​ចុះហត្ថ​លេខាលើឯ​កសារសហប្រតិបត្តិ​ការចំនួន ៩ ​ដែលជាមូលដ្ឋាន​សម្រាប់​ការរៀបចំ​អនុវត្តន៍​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ របស់ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ចំពោះគម្រោង និងស្ថាប័ននីមួយៗ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ