វិទ្យាស្ថានអាមេរិក - អាស៊ី (USAI) ទើបតែប្រារព្ធពិធីស្វាគមន៍ ឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំច-សំរឹត្ធស័ក២០១៨) ដោយមានការ ចូលរួមមន្រ្តីរដ្ឋាភិបាល សមាជិកសភាអាមេរិក អង្គការ អង្គភាព អាជីវកម្ម និងតំណាងបណ្តាប្រទេសជាសមាជិកអាស៊ីជាច្រើនរូបទៀត ។
ក្នុងសុន្ទរកថាបើកពិធីនេះ ប្រធានវិទ្យាស្ថាន អាមេរិក - អាស៊ី លោក Glen Lau Kee បានសំដែងនូវកិត្តិយសដោយបានប្រារព្ធពិធីអំណរ បុណ្យចូលឆ្នាំថ្មី (គិតតាមប្រតិទិនចន្ទគតិ) ដើម្បីតភ្ជាប់អាមេរិកជាមួយមិត្តភ័កិ្តនៅអាស៊ី។ លោក Kee បានអះអាងថា តួនាទីរបស់អាស៊ីចំពោះ សហរដ្ឋអាមេរិក និងវិទ្យាស្ថានអាមេរិក - អាស៊ីនឹងតែងតែ ប្តេជ្ញាចិត្តជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជនអាមេរិកជាមួយអាស៊ី។
ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ
ថ្លែងមតិក្នុងពីធីនេះដែរ លោក Pham Quang Vinh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក បានវាយតំលៃខ្ពស់ ចំពោះ ទំនាក់ទំនងសហប្រតិបត្តិការ រវាងអាមេរិក និងអាស៊ី ក្នុងនោះ មានអាស៊ានដែលបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនរួមចំណែកយ៉ាងជាក់ស្តែង ក្នុងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់។
លោក Pham Quang Vinh បានអប់អរសាទរចំពោះការរួមចំណែកដ៏សំខាន់របស់វិទ្យាស្ថាន អាមេរិក - អាស៊ី និង
ជឿជាក់ថា វិទ្យាស្ថាននេះនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូតអាស៊ាននានា និងអាស៊ី ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង អាស៊ីកាន់តែរីកចម្រើនយ៉ាងខ្លាំងថែមទៀត។
លោក Pham Quang Vinh ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិក
សូមបញ្ជាក់ថា ក្នុងថ្ងៃដដែល នៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Washington D.C លោក Pham Quang Vinh បានជួបពិភាក្សាជាមួយ លោក Kelly McKeague នាយកស្ថាប័នស្វែងរកអ្នកទោសនិងជនបាតខ្លួនរបស់ក្រសួងការពារជាតិអាមេរិក។ ក្នុងជំនួបនេះ លោក Pham Quang Vinh បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរួម នៃប្រទាំងទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យ មនុស្សធម៌ និងការពុះពារនូវផលវិបាកសង្គ្រាម។
លោក Mc Keague បានឲ្យដឹងថថា លោកនឹងមកបំពេញ ទស្សនកិច្ចនៅវៀតណាមក្នុងចុងខែមីនា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរវាងភាគីទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម