• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរៀបចំផែនការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ


ទីក្រុងហូជីមិញផ្តោតសំខាន់លើការបំពេញភារកិច្ចពីរដើរទន្ទឹមគ្នា គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពដាច់ខាតនិងការអភិវឌ្ឍសេដ្ឋកិច្ច។

នៅក្នុងកិច្ចប្រជុំអនឡាញរបស់គណៈកម្មការគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ទីក្រុង ហូជីមិញ  ដែលប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែកញ្ញា លោក Nguyen Tan Binh ប្រធានមន្ទីរសុខា ភិបាលទីក្រុងបានឲ្យដឹងថា ទីក្រុងបានត្រៀមផែនការនិងបទបញ្ជា សម្រាប់ទទួលអ្នកដែលចូលមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន តៃវ៉ាន់ ឡាវនិងកម្ពុជា។ ហេតុដូច្នេះ អ្នកដែលចូលនឹងត្រូវយកសំណាកនៅអាកាសយានដ្ឋានតែម្តង ហើយត្រូវនៅដាច់ដោយឡែករយៈពេល ៦ ថ្ងៃនៅសណ្ឋាគារ យកសំណាកនាថ្ងៃទី ៦ បន្ទាប់មកនៅដាច់ដោយឡែករយៈពេល ៨ ថ្ងៃនៅឯគេហដ្ឋាន ដាក់កំហិតដំណើរការ និងយកសំណាកម្តងទៀតនៅថ្ងៃទី ១៤។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ  លោក Le Thanh Liem ថ្លែងក្នុងកិច្ចប្រជុំ

ក្នុងពេលជាមួយគ្នានោះ  លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ ទីក្រុង ហូជីមិញ ផ្តោតសំខាន់លើការបំពេញភារកិច្ចពីរដើរទន្ទឹមគ្នា គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពដាច់ខាតនិងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះ ទីក្រុងនេះនឹងបង្កើតលក្ខខណ្ឌជាអតិបរិមាសម្រាប់អ្នកជំនាញបរទេសនិងជនបរទេសចូលមកធ្វើការក្រុងហូជីមិញ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងសហគមន៍ឡើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 


ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top