22/08/2019 11:14 GMT+7 Email Print Like 0

ទីក្រុងហូជីមិញឆ្ពោះទៅព្រំដែននិងកោះសមុទ្ររបស់មាតុប្រទេស

 នា​ឆ្នាំ២០១៨ កម្មវិធីជួបប្រាស្រ័យសិល្បៈ “ឆ្ពោះទៅព្រំដែន កោះ សមុទ្រ របស់មាតុប្រទេស” លើកទី៦ កៀង​គរ​បាន​នូវ​ទឹក​ប្រាក់ចំនួន ៣៨ពាន់លានដុង។ 
 
កម្មវិធីជួប​ប្រាស្រ័យសិល្បៈដោយប្រធានបទ “ឆ្ពោះទៅព្រំដែន កោះ សមុទ្រ របស់មាតុប្រទេស” លើកទី៧ ឆ្នាំ២០១៩ ​នឹងត្រូវបានរៀបចំឡើងនៅទីក្រុង ហូជីមិញ នាយប់ថ្ងៃទី២៩ ខែសីហា ខាងមុខនេះ។ កម្មវិធីនេះ​គឺសំ​ដៅបន្ត​ចលនា​ ការផ្ដល់ធនធាននៃទីក្រុងទាំងមូលសម្រាប់មូលធិធិ “ដើម្បីកោះសមុទ្រស្រុក កំណើត - ដើម្បី​ព្រំដែន​មាតុ​ប្រទេស”។
 
កម្មវិធី​នេះរួមមានបទចម្រៀង របាំនានាស្ដីពីកោះសមុទ្រនិងសេចក្ដី ស្នេហាចំពោះស្រុកកំណើត។ ទន្ទឹមនឹងនោះ កម្ម​វិធី​ក៏មានផ្នែកជួបប្រាស្រ័យជា មួយបណ្ដាអង្គភាពកងទ័ពការពារព្រំដែន កម្លាំងប្រដាប់​អាវុធ​ការពារ​កោះ​សមុទ្រ​ របស់មាតុប្រទេស ក៏ដូចជាអ្នកនេសាទមួយចំនួន ផងដែរ។
 
នាឆ្នាំ​២០១៨ កម្មវិធីជួបប្រាស្រ័យសិល្បៈ “ឆ្ពោះទៅព្រំដែន កោះ សមុទ្រ របស់មាតុប្រទេស” លើកទី៦ កៀង​គរ​បាន​​នូវ​ទឹកប្រាក់ចំនួន៣៨ពាន់លានដុង។ ទឹកប្រាក់នេះត្រូវបានប្រើប្រាស់ដើម្បីទៅសាកសួរសុខទុក្ខ ជូន​អំណោយ​​សម្រាប់ កម្មាភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa ផ្ទះរន្ទា DK1 កសាង សំណង់វប្បធម៌​នៅកោះ ​Da Nam ស្រុកកោះ Truong Sa ទៅសាកសួរសុខទុក្ខ កម្មាភិបាល យុទ្ធជនតំបន់៥កងទ័ពជើងទឹក និងប្រជា​ជន​នៅតាមកោះនានានៅ តំបន់សមុទ្រប៉ែកនិរ​តី ជាដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ