• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញនិងធនាគារពិភពលោកបង្កើនកិច្ចសហប្រតិបត្តិការ

 
ទីក្រុងហូជីមិញនិង WB ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (TTXVN)

 នាយប់​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុងហូជីមិញ លោក Nguyen Thanh Phong ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ បានទទួលជួបលោក Ousmane Dione នាយកជាតិ នៃ​ធនាគារ​ពិភពលោក​ (WB) ប្រចាំនៅវៀត​ណាម​។
 
នៅក្នុង​ជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា WBគឺជា​ដៃគូ​ដ៏យូរអង្វែងរបស់ទីក្រុង​ហូជីមិញ​។ ទីក្រុងហូជីមិញមានគោលបំណង​ចង់បន្តការផ្លាស់ប្ដូរបទពិសោធន៍​និង ទទួលបានការគាំទ្រ ក៏ដូច​ជាជំនួយ​ឧបត្ថម្ភពីដៃគូអន្តរជាតិ​នានា ក្នុងនោះមាន WB ផងដែរ។ ​រដ្ឋអំណាច​ទីក្រុង​ហូជីមិញ​នឹងបន្ត​រួមសហការ​យ៉ាងជិតស្និទ្ធ​ជាមួយ ​WB ដើម្បីអនុវត្ត​អនុស្សារណៈ​យោគយល់គ្នា​ឲ្យស្របតាម​បទបញ្ញត្តិ​នៃច្បាប់​វៀត​ណាម​ ដើម្បីនាំមកនូវផលប្រយោជ​ន៍សម្រាប់ភាគី​ទាំងពីរ​។
 
ចំណែក​លោក Ousmane Dioneនាយកជាតិ នៃធនាគារ​ពិភពលោក (WB) ប្រចាំ នៅវៀតណាមបា​នអះអាង​ថា WB គឺជា​ដៃគូ គួរឱ្យទុកចិត្តរប​ស់ទីក្រុងហូជីមិញ ​អស់រយៈពេលជាង ២០ ឆ្នាំ​កន្លង​មក។ WB សន្យាថា​នឹងបន្តជួយឧបត្ថម្ភ​ ក៏ដូចជាចូលរួមក្នុងការ​ខិតខំប្រឹង​ប្រែងរួម​របស់ទីក្រុង​ក្នុងដំណើរ​ការប្រឹង​ប្រែងក្លាយ​ទៅជាគន​រ លំដាប់​ថ្នាក់ពិភពលោក​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top