ព័ត៌មាន
ទីក្រុងហូជីមិញនិងអៀរឡង់សហប្រតិបត្តិការលើកកំពស់គុណភាពប្រភពធនធានមនុស្សបច្ចេកវិទ្យាព័ត៌មាន
នៅក្នុងជំនួបទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំនិងបំណិនសាធារណរដ្ឋអៀរឡង់ លោក Richard Bruton នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានឲ្យដឹងថា កិច្ចសហប្រតិបត្តិ ការលើកកំពស់គុណភាពប្រភពធនធានមនុស្សដើម្បីឆ្លើយតបនឹងគោលដៅកសាងទីក្រុងឲ្យក្លាយទៅជាទីក្រុងឆ្លាត។
ទីក្រុងបានស្នើឲ្យអៀរឡង់ បើក ទូលាយកម្មវិធីផ្តល់អាហារូបករណ៍សម្រាប់និស្សិតវៀតណាម ដើម្បីឆ្លើយតប នឹងតម្រូវការធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ទីក្រុងហូជីមិញ ក្នុងសម័យធ្វើសមាហរណកម្ម។
ទទួលយករាល់សំណើររបស់ថ្នាក់ដឹកនាំទីក្រុង រដ្ឋមន្ត្រីក្រសួងអប់រំនិង បំណិនអៀរឡង់ បានសន្យានឹងបើកទូលាយកម្មវិធីផ្តល់អាហារូបករ ណ៍ក៏ដូចជាកម្ម វិធីសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ។ អៀរឡង់នឹង ជួយទីក្រុងហូជីមិញលើកកំពស់គុណភាពប្រភពធនធានមនុស្ស ឆ្លើយតបនឹងតម្រូវការថ្មី របស់សង្គម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម