14/07/2019 11:59 GMT+7 Email Print Like 0

ទីក្រុងហាណូយអបអរសាទរខួបលើកទី ២០ នៃ “ទីក្រុងដើម្បីសន្តិភាព”


 ទិដ្ឋភាពនៃពិធីព្រលែងព្រាប 
 

 នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅជុំវិញបឹង Hoan Kiem នៃរដ្ឋធានីហាណូយ បាន​ប្រព្រឹត្ត​ទៅពិធី​មិទ្ទីង​ដើម្បី​អប​អរសាទរ ខួបលើកទី២០ នៃទីក្រុងបានទទួលកិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព” ដែលលេច​ធ្លោនោះ​គឺពិធី​បុណ្យ​តាម​ដងវិថី​ ដោយមានការចូលរួម​របស់មនុស្ស​ ១ម៉ឺននាក់។
 
បន្ទាប់ពីពិធី​បើក គឺជាពិធីព្រលែងព្រាបដោយភ្ជាប់សារសន្តិភាពរបស់ប្រជាពលរដ្ឋ រដ្ឋធានី ទៅកាន់​ប្រជា​ជន​ទូទាំង​ប្រទេស​និងមិត្តភក្តិអន្តរជាតិ ដើម្បីណែនាំពីរូបភាពរដ្ឋធានីជាមួយនឹងគោលដៅដែលសម្រេចបាន គិត​តាំងពីរដ្ឋ​ធានីបានទទួលកិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព”  កាលពី២០ឆ្នាំមុននេះ។ ក្រោយមក តំណាង​ទាំង​អស់​ បាននាំគ្នាដើរក្បួនដើម្បីសន្តិភាពនៅជំវិញបឹង Hoan Kiem។
 
អញ្ជើញថ្លែង​មតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ប្រធានគណៈ​កម្មាធិការ​ជាតិ UNESCO វៀតណាមបានចាត់ទុកថា ការអភិវឌ្ឍរបស់ទីក្រុងហាណូយ គឺឈរលើ​គ្រឹះ​ស្ថាន​នៃ​សន្តិភាព​​និង​តម្លៃវប្បធម៌អំពីគុណភាពនៃការអប់រំនិងឋាមវ័ន្នច្នៃប្រឌិតផងដែរ។ លោក Le Hoai Trung អញ្ជើញ​មាន​ប្រសាសន៍ថា៖ “យើងខ្ញុំជឿជាក់ថា កិត្តនាមនេះជាកិត្តយសរបស់ប្រទេសជាតិទាំង មូល​ចំពោះ​ទីក្រុង​ហាណូយ ដែលត្រូវបានចាត់ទុកថាជាទីក្រុងនៃសេចក្តីជំនឿនិងសេចក្តីសង្ឃឹម។ សន្តិភាព​គឺជា​ក្តីប្រាថ្នា​របស់​មនុស្សលោក​ក៏ពិតមែន ប៉ុន្តែ ក្នុងប្រ​វត្តិសាស្ត្រនៃសង្គ​មមនុស្ស គឺមនុស្ស​លោក​ក៏ត្រូវ​ទទួ​ល​រង​នូវ​សង្គ្រាម​ដ៏កាច់​សាហាវ​។ ពោលគឺ ឆ្លងកាត់សង្គ្រាមកាន់​តែច្រើន គឺបំណងប្រាថ្នាចង់បានសន្តិភាព និ​ងកិច្ច​សហប្រតិ​បត្តិការ​កាន់​តែខ្លាំងឡើង។ ហេតុដូច្នេះ នៅ​ក្នុងបុព្វកថានៃធម្មនុញ្ញបង្កើតអ​ង្គការអង្គការយូណេស្កូ ក៏ត្រូ​វបាន​សង្កត់​ធ្ងន់​ថា ដោយសារតែសង្រ្គាមកើ​តចេញពីគំនិតរបស់មនុ​ស្ស បានជាកំពែង​នៃសន្តិភាព​ក៏ត្រូវ​បាន​សាង​សង់​ទាំង​ក្នុង​ចិត្តរបស់មនុស្ស​តែម្តង​”។
 
ចូលរួម​ក្នុង​ពិធី លោក Firmin Edouard Matoko ជំនួយការរបស់អគ្គនាយកទ​ទួលបន្ទុកកិច្ចការ​បរ​ទេស និងជាតំ​ណាង​របស់អគ្គនាយក UNSESCO បានចែករំលែ​ក ថា ទីក្រុងហាណូយ​បច្ចុប្បន្ន​ជាទីក្រុង​ដែលមាន​ការ​ធ្វើស​មាហរណកម្មជាមួ​យកិច្ចសហប្រតិបត្តិការតំបន់និ​ងអន្តរជាតិយ៉ាងស្វាហាប់​។ ប្រការនេះបាន​គូសបញ្ជាក់​ថា ទីក្រុងហាណូយ បានបំពេញយ៉ា​ងល្អនូវលក្ខខ័ណ្ឌទាំងអស់ ដើ​ម្បីក្លាយទៅជាមជ្ឈ​ មណ្ឌល​នៃការច្នៃ​ប្រឌិត​ ព្រោះថា នេះគឺជាធាតុសំខាន់របស់វប្បធ​ម៌ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ