27/02/2019 10:17 GMT+7 Email Print Like 0

ទីក្រុងហាណូយសក្តិសមជាទីណាត់ជួបសន្តិភាព


 សណ្ឋាគារ Melia ទីក្រុងហាណូយ។
 

 នាបច្ចុប្បន្ននេះ ទីក្រុងហាណូយបានក្លាយទៅជាទីណាត់ជួបសន្តិភាព និងការចរ​ចាដើម្បី​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​សម្រាប់​បញ្ហាក្ដៅគគុករបស់ពិ​ភពលោក។​

នាប៉ុន្មាន​ថ្ងៃថ្មីនេះ ទីក្រុងហាណូយហាក់ដូចជា​បានផ្លាស់ប្ដូរមុខ​មាត់ថ្មី​ ដ៏ស្រស់បំព្រង។ ទីក្រុង​ហាណូយ​ទាំង​មូល​មាន​បរិយាកាសប្រញាប់ប្រញាល់ទទួលស្វាគមន៍​ភ្ញៀវពិសេស ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូ​លលើក​ទី ២ រវាង​ អាមេរិក - ស.ប.ប.កូរ៉េ។ ភ្ញៀវទេសចរ​អន្តរជាតិពិតជាមានចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅពេល មក​ទស្សនា​​វៀត​​ណាមក្នុងឱកាសនេះ ។ ​លោក Thomas Jeffson ភ្ញៀវទេសចរ មួ​យរូបមក​ពី អូស្ត្រាលី​បាន​ចែក​រំលែក​ថា៖​ “វៀតណាមគឺជាប្រទេសដ៏ស្រស់បំព្រង។ ខ្ញុំគិ​តថា វៀតណាមបានដើរតួនាទីជា ប្រទេស​អព្យាក្រឹត្យ ដើម្បី​មនុស្ស​គ្រ​ប់រូបជួបជុំគ្នា ជា​ពិសេសគឺ​ជាទីកន្លែង​ដែលប្រធានា​ធិបតីអា​មេរិក​អញ្ជើញ​មក​ពិភាក្សា​អំពី​សន្តិភាព​សម្រាប់​​ប្រទេសផ្សេងទៀត។ ប្រកា​រនេះពិតជាអស្ចារ្យ​ណាស់”។​

នាបច្ចុប្បន្ន​នេះ ទីក្រុងហាណូយបានក្លាយទៅជាទីណាត់ជួបសន្តិភាព និងការចរចាដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​សម្រាប់ប​ញ្ហាក្ដៅគគុករបស់ពិភពលោក​។ លោក Andrew Garfiel ភ្ញៀវទេសចរមួយរូបម​ក​ពី ប្រទេស​ស៊ុយ​អែត​បាន​ចែករំលែក​ថា៖

“មនុស្សគ្រប់រូបសុទ្ធតែដឹងថា ថ្នាក់​ដឹកនាំនៃបណ្ដាប្រទេសត្រូវបាន​ទទួលស្វាគ​មន៍យ៉ាង​កក់​ក្ដៅនៅ​ទីក្រុង​ហាណូយ​។ ប្រជាជនហាណូយពិជាស្រ​ឡាញ់ចូលចិត្តភ្ញៀវទេសចរ​ណាស់​។ ហើយវៀត​ណាម ក៏បាន​ផ្លាស់ប្ដូរ​ជាច្រើន​ផង​​ដែរ​។ ពិតជាមានមោទភាព​ នៅពេលដែលទីក្រុងហា​ណូយ ប្រទេស​វៀត​ណាម​ត្រូវបាន​រៀបចំ​ព្រឹត្តិការណ៍​នេះ។ ​ខ្ញុំគិតថាពាក្យស្លោក ហាណូយទីក្រុងដើម្បី​សន្តិភាពពិតជាពិរោះណា​ស់ ​ព្រោះថា នៅពេលនិយាយ​អំពី​សន្តិភាព​​នោះ មនុស្សគ្រប់រូបនឹងនឹករ​លឹកដល់វៀតណាមផង​ដែរ”​។ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ