ទីក្រុងដាឡាត (Da Lat) - មជ្ឈមណ្ឌលនៃការនាំចេញផ្កាស្រស់
ទីក្រុងដាឡាត (Da Lat) - តំបន់របស់ផ្ការាប់ពាន់ប្រភេទ នៅឆ្នាំ ១៨៩៣ លោកវេជ្ជបណ្ឌិត Alexandre Yersin ជនជាតិបារាំងម្នាក់ មិនអាចស្រមៃមើលអំពីតំបន់រហោស្ថានលើខ្ពង់រាប Langbiang ដែលមានកំពស់ ១៥០០ ម៉ែត្រ បើប្រៀបធៀប នឹងកម្រិតទឹកសមុទ្រដែលលោក Alexandre Yersin បានរកឃើញ បន្ទាប់ពីដំណើរទស្សនាមួយ ក្នុងរយៈពេលច្រើនថ្ងៃដ៏យូរអង្វែងថ្ងៃ ដែល បានក្លាយទៅជា“ ប៉ារីសតូច” ស្ថិតក្នុងតំបន់ឥណ្ឌូចិន “ទីក្រុងនៃផ្ការាប់ពាន់ប្រភេទ” ពិតជាស្រស់ស្អាតដែលធ្វើភ្ញៀវទេសចជាច្រើននាក់ររំភើបចិត្ត។ ចាប់តាំងពីលោក Yersin បានរកឃើញនិងមកដល់តំបន់នេះ ទីក្រុងដាឡាត (Da Lat) បានក្លាយជាកន្លែងលំហែកាយដ៏ល្អសម្រាប់ទាហានបារាំង។ ពីព្រោះពួកគេបានរកឃើញនៅទីរហោស្ថាននេះ ក្នុងប្រទេសអាណានិគមដែលមានរូបភាពនៃស្រុកកំណើតរបស់ពួកគេនៅឆ្ងាយៗ។ ដោយទីក្រុង ដាឡាត (Da Lat) ជាតំបន់ពេញនិយមសម្រាប់ជនជាតិបារាំង ហេតុដូច្នេះនៅពេលនោះ ទីក្រុងនេះមិនត្រឹមតែមានវីឡាប្រណិតសម្រប់ការលំហែកាយប៉ុណ្ណោះទេ។ ថែមទាំង ជនជាតិបារាំងបាននាំមកនូវប្រភេទបន្លែនិងផ្កានៃតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម និងដាំដុះនៅទីនេះផងដែរ ដើម្បីបន្ធូរបន្ថយការនឹកដល់ស្រុកកំណើត។ ដោយអាកាសធាតុនិងជាតិដីសមស្របនឹងការលូតលាស់របស់បន្លែនិងផ្កាដែលដាំក្នុងតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម ដំណាំនៅទីនេះបានលូតលាស់យ៉ាងឆាប់រហ័ស ក៏ដូចជាបានដាំក្នុងតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម ផងដែរ។ យូរ ៗ ទៅទីក្រុងដាឡាត (Da Lat) បានអភិវឌ្ឍមុខរបរដាំបន្លែនិងផ្កាជាបណ្តើរៗ ។ ជាពិសេស មុខរបរដាំផ្កាបានចាប់ផ្តើមបង្កើតជាផ្លូវការនៅឆ្នាំ ១៩៣៨ ចាប់តាំងពីប្រជាជនរស់នៃភូមិផ្កាដ៏ល្បីឈ្មោះង៉ុកហា (Ngoc Ha) និងង៉ីតាម (Nghi Tam) នៅរដ្ឋធានីហាណូយ (Ha Noi)មកនិងរស់នៅទីក្រុង ដាឡាត (Da Lat) ហើយបង្កើតភូមិហាដុង (Ha Dong) និងបានអភិវឌ្ឍជាបណ្តើរ ៗ ក្លាយទៅជាភូមិផ្កាល្បី ៗ ដល់សព្វថ្ងៃនេះ ដូចជា ហាដុង (Ha Dong) ថៃភៀន (Thai Phien) និងវ៉ាន់ថាញ (Van Thanh)។
មុខរបរដាំផ្កាមិនត្រឹមតែជាមុខរបរចិញ្ចឹមជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើតទេសភាពថ្មីដ៏ស្រស់ស្អាតសម្រាប់ទីក្រុងដាឡាត (Da Lat) ផងដែរ។ ថ្ងៃនេះប្រសិនបើអ្នកមានឱកាសមកទីក្រុង ដាឡាត (Da Lat) អ្នកនឹងមានការចាប់អារម្មណ៍ពីសម្រស់នៃភូមិដាំផ្កា វាលផ្កា ផ្លូវផ្កា និងសូម្បីតែវីឡាមានសួនផ្កាចម្រុះពណ៌ដែលរីកដុះដាលពេញមួយឆ្នាំ។ ទីក្រុង ដាឡាត (Da Lat) ដែលគេចាត់ទុកដូចជាបទចម្រៀងពិរោះមួយ ទាក់ទាញដោយសម្រស់សាមញ្ញនិងអាថ៌កំបាំងនៃផ្កាប្រជាជននៅទីនេះរួមជាមួយភាពស្រស់ស្អាតនៃផ្កាដែលមកពីតំបន់អាកាសធាតុក្តៅនិងត្រជាក់ល្មម ដូចជា ផ្កាឡាវេនឌ័រ ផ្កា tulips ផ្កា hydrangeas ផ្កា gladiolus ផ្កា carnations ផ្កា violets ផ្កា begonia, ផ្កាកុលាប ផ្កា mimosa, ផ្កាក្ងោកពណ៌ស្វាយ...ជាដើម។ ទីក្រុង ដាឡាត ( Da Lat )ស្ទើរតែផ្ការីកពេញមួយឆ្នាំ ប៉ុន្តែសម្រាប់ប្រភេទផ្កានិមួយៗក៏មានរដូវផ្កាខុសគ្នា ។ ផ្កាបង្ហាញសេចក្តីស្រឡាញ់និងជីវិតរបស់ប្រជាជនទីក្រុង ដាឡាត (Da Lat) ។ ផ្កាមិនត្រឹមតែលេចចេញនៅលើវាលស្មៅក្រអូប នៅតាមដងផ្លូវនៃទីក្រុងភ្នំ ផ្កាក្បែរបង្អួចមិនទាន់បិទជិតនោះទេ ... ប៉ុន្តែផ្កាក៏លេចចេញនៅក្នុងសេចក្តីកំណាព្យ អក្សរសិល្ប៍ តន្ត្រី គំនូរ ស្ថាបត្យកម្ម ផងដែរ។ ... ហើយប្រហែលជា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទីក្រុង ដាឡាត (Da Lat) គឺជាទីក្រុងតែមួយគត់ ដែលរៀបចំមហោស្រពផ្កាអន្តរជាតិដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីលើកតំកើងនូវការដាំដុះផ្កានិងលើកកម្ពស់វិស័យផ្កាទៅកាន់ពិភពលោក។
ធ្វើឱ្យសុបិន្ត "ហូឡង់តូច" ក្លាយជាការពិត ឥឡូវនេះ ទីក្រុងដាឡាត (Da Lat) មានដីប្រហែល ៩,០០០ ហិកតា សម្រាប់ដាំផ្កាដែលផលិតផ្កាជាង ៣,១ ពាន់លានទងជារៀងរាល់ឆ្នាំប៉ុន្តែមានតែ ១០ % នៃចំនួនផ្កាប៉ុណ្ណោះឬប្រហែល ៣១០ លានទងផ្កាបាននាំចេញ។ យោងតាមលោក ង្វៀន វ៉ាន់បាវ (Nguyen Van Bao) អគ្គនាយករង នៃក្រុមហ៊ុន Dalat Hasfarm មូលហេតុមួយដែលធ្វើឲ្យស្ថានភាពនៃការនាំចេញផ្ការបស់ប្រទេសវៀតណាមនិយាយរួមនិងទីក្រុងដាឡាត (Da Lat )និយាយដោយឡែក គឺការផលិតនិងបច្ចេកវិទ្យា បន្ទាប់ពីការប្រមូលផលផ្កាដែលមានកំណត់។ ជាពិសេសបញ្ហានៃការរក្សាកម្មសិទ្ធិពូជផ្កាគឺជា“ បញ្ហាសំខាន់មួយ” ដែលចាំបាច់ដោះស្រាយក្នុងពេលឆាប់ៗនេះ។ សូម្បីតែនៅទីក្រុងដាឡាត(Da Lat) ដែលជា“ រដ្ឋធានី” នៃផ្កានាំចេញរបស់វៀតណាម ចំនួននៃពូជផ្កាបានដាក់ក្នុងផលិតកម្មដែលមានកម្មសិទ្ធិប្រមាណ ២០% ប៉ុណ្ណោះនៅសល់គឺភាគច្រើនជាពូជចាស់ដែលត្រូវបាននាំចេញ ដោយមិនគោរពច្បាប់កម្មសិទ្ធិ។ ដើម្បីទទួលបានប្រភពដើមផ្កាល្អសម្រាប់ផលិតផ្កាដែលនាំចេញជារៀងរាល់ឆ្នាំ ទីក្រុង ដាឡាត (Da Lat) ត្រូវនាំចូលប្រហែល ៥០៩០ លានមើម ដើម មែក និងគ្រាប់ពូជផ្កា ... ពូជផ្កាថ្មីបានសាកល្បងនិង ដាក់ឲ្យការផលិតនិងទីក្រុងខិតខំរហូតដល់ឆ្នាំ ២០៣០ យ៉ាងហោចណាស់ទទួលបាន ៣០% នៃពូជបន្លែនិងផ្កាដែលនឹងឆ្លើយតបនឹងការរក្សាកម្មសិទ្ធិ សម្រាប់ការនាំចេញ។ ៩០% នៃគ្រឹះស្ថាន ដែលផលិតបន្លែ ផ្កា និងរុក្ខជាតិ ឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការផលិតគ្រាប់ពូជបច្ចេកវិទ្យាខ្ពស់។
បច្ចេកទេសផលិតពូជផ្កាដោយ ប្រើប្រាស់បច្ចេកវិទ្យា in vitro របស់ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រព្រៃផ្កា។ រូបថត៖ ថាញ់ហ័រ ឥឡូវនេះទីក្រុងដាឡាត (Da Lat) មានដីដាំផ្កាប្រហែល ៩,០០០ ហិកតា ស្មើនឹង ៣០% នៃផ្ទៃដីដាំផ្កានៅទូទាំងប្រទេស។ នៅក្នុងរូបថត៖ តំបន់មួយដាំផ្កាអនុវត្តបច្ចេកវិទ្យាខ្ពស់នៅទីក្រុងដាឡាត (Da Lat)។ រូបថត៖ ថាញ់ហ័រ ការប្រមូលផលផ្កាកុលាបនាំចេញរបស់ក្រុមហ៊ុនផ្កា Đa Lat Hasfarm ។ រូបថត៖ ថាញ់យ៉ាង មុខរបរដាំផ្កាអ័រគីដេសម្រាប់ការនាំចេញដែលរីកចម្រើនយ៉ាងខ្លាំងនៅទីក្រុងដាឡាត (Da Lat)។ រូបថត៖ ថាញ់យ៉ាង ដំណើរការត្រួតពិនិត្យខ្នាតផ្កាកុលាបសម្រាប់ការនាំចេញរបស់ក្រុមហ៊ុនផ្កា Đà Lạt Hasfarm ។ រូបថត៖ ថាញ់យ៉ាង ពលករថែរក្សាផ្កានៅឯកសិដ្ឋានផ្កានៃក្រុមហ៊ុនផ្កា Đa Lat Hasfarm ។ រូបថត៖ ថាញ់យ៉ាង ផ្កាកុលាប បន្ទាប់ពីត្រូវបានកាត់ ហើយបានវេចខ្ចប់យ៉ាងប្រុងប្រយ័ត្ននៅក្នុងសួនច្បារដោយសន្លឹកប្រឆាំងនឹងការប៉ះទង្គិចដ៏ពិសេស ដើម្បីជៀសវាងការខូចខាតក្នុងកំឡុងពេលដឹកជញ្ជូន។ រូបថត៖ ថាញ់ហ័រ ការបែងចែកនិងខ្សែវេចខ្ចប់ផ្កាស្រស់របស់ក្រុមហ៊ុនផ្កា Đa Lat Hasfarm ។ រូបថត៖ ថាញ់យ៉ាង កម្មកររបស់ក្រុមហ៊ុនផ្កា Da Lat Hasfarm បានដឹកផ្កាដែលទើបប្រមូលផលពីកសិដ្ឋានទៅកាន់រោងជាងត្រួតពិនិត្យនិងវេចខ្ចប់។ រូបថត៖ ថាញ់ហ័រ ខ្សែសង្វាក់វេចខ្ចប់ផ្កាដែលជាផលិតផល។ រូបថត៖ ថាញ់ហ័រ
ដើម្បីដោះស្រាយការខ្វះខាតពូជផ្កា សហគ្រាសដាំនិងនាំចេញផ្កាមួយចំនួនរបស់ទីក្រុងដាឡាត (Da Lat) បានស្រាវជ្រាវ លើការផលិតកូនឈើដូចជាក្រុមហ៊ុន PAN-HULIC ក្រុមហ៊ុន Dalat Hasfarm ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រព្រៃផ្កាដាឡាត (Da Lat)… និងទទួលបានជោគជ័យ។ ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រផ្កាដាឡាត (Da Lat) ត្រូវបានគេចាត់ ទុកថាជា "ធនាគារ"កូនឈើដ៏សំខាន់យនៅក្នុងប្រទេសវៀតណាម។ បច្ចុប្បន្ននេះក្រុមហ៊ុនមានបន្ទប់ពិសោធន៍ជំនាញសម្រាប់ការស្រាវជ្រាវនិងផលិតពូជផ្កាតាមទ្រង់ទ្រាយឧស្សាហកម្មនិងប្រើប្រាស់ វិធីសាស្រ្ត in vitro ។ មន្ទីរពិសោធន៍ត្រូវបានរចនាតាមខ្សែបច្ចេកវិទ្យាទំនើបរបស់បារាំងដែលមានផ្ទៃដីរហូតដល់ ៥,០០០ ម ២ អាចផលិតបាន ២៤ លានកូនឈើ / ឆ្នាំ។ ហេតុដូច្នេះ ក្រុមហ៊ុននេះអាចនាំចេញកូនឈើរាប់សិបលានដើមជារៀងរាល់ឆ្នាំទៅកាន់បណ្តាប្រទេសដែលត្រូវបានគេចាត់ទុកថាជាមហាអំណាចផ្កាដូចជា៖ ប្រទេសហូឡង់ ប្រទេសប៊ែលហ្សិក ប្រទេសនូវែលសេឡង់ ប្រទេសជប៉ុន ប្រទេសអាមេរិក ប្រទេសដាណឺម៉ាក ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង… នៅដាឡាត (Da Lat) បច្ចុប្បន្ននេះក្រុមហ៊ុន Dalat Hasfarm គឺជាសហគ្រាសមួយដែលកាន់កាប់ចំណែក៩០% នៃការនាំចេញផ្កា។ នេះគឺជាយីហោផ្កាស្រស់មួយក្នុងចំណោមយីហោផ្កាស្រស់ជាច្រើនក្នុងប្រទេសវៀតណាមដែលមានសមត្ថភាពគ្រប់គ្រាន់ដែលឆ្លើយតបនឹងស្តង់ដារតឹងរឹងនៃទីផ្សារនាំចេញផ្កាស្រស់លើពិភពលោក។ បន្ថែមពីការកាន់កាប់ពូជល្អ ៗ រួមគ្នាជាមួយកសិដ្ឋានផ្កាទំនើបជាង ៣២០ ហិកតា ក្រុមហ៊ុន Dalat Hasfarm កំពុងពង្រីកតំបន់ផលិតកម្មរបស់ខ្លួនឥតឈប់ឈរ ដើម្បីធានាការផ្គត់ផ្គង់ដោយភ្ជាប់ជាមួយកសិករជាង ២០០ នាក់ដើម្បីដាំផ្កា។ តាមរយៈការធ្វើបែបនេះជារៀងរាល់ឆ្នាំក្រុមហ៊ុននេះអាចផ្គត់ផ្គងផ្កាជាង ៤៥០ លានមែកផ្កា ២០០ លានទងផ្កា និងថូផ្ការាប់លានជារៀងរាល់ឆ្នាំដែលបានក្លាយជាម៉ាកផ្កាស្រស់ឈានមុខគេមួយនៅអាស៊ី - ប៉ាស៊ីហ្វិក។ ផ្កាស្រស់របស់ក្រុមហ៊ុនផ្កា Dalat Hasfarm បច្ចុប្បន្នបាននាំចេញទៅកាន់ប្រទេសជាង ១០ ហើយត្រូវបានទស្សនាវដ្តី Flower Tech របស់សហរដ្ឋអាមេរិកបោះឆ្នោតនិងជ្រើសរើសជាក្រុមហ៊ុនផលិតផ្កាឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងជាតិដីបរិបូណ៌ជីវជាតិនិងអាកាសធាតុល្អ ថែមទាំងក្តីសុបិនមិនចេះចប់ ទីក្រុង ដាឡាត (Da Lat) នឹងប្តេជ្ញាក្លាយជាមជ្ឈមណ្ឌលផ្កាដែលនាំចេញរបស់អាស៊ីអាគ្នេយ៍ នៅពេលឆាប់ៗនេះ។ ហេតុដូច្នេះនាំតំបន់ដីដែលធ្លាប់ត្រូវបានគេស្គាល់ថាជា“ Paris តូច” ស្ថិតក្នុងតំបន់ឥណ្ឌូចិនបានក្លាយជា "ប្រទេសហូឡង់តូច" ក្នុងតំបន់នេះ./.
ភូគ្វឹក (Phu Quoc) - ទីក្រុងនៃក្តីសុបិន្ត
អត្តសញ្ញាណរបស់ជនជាតិវៀតណាមបានផ្ទុកក្នុងអាវផាយ
EVFTA- ឱកាសដើម្បីឈ្នះជាមួយគ្នា
មកទស្សនាតំបន់ទន្លេត្រា (Tra) – ភ្នំអិន (An) នៅខេត្ត ក្វាងង៉ាយ (Quang Ngai)
រូបចម្លាក់ពីឈើនៃតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen)
មកកាន់តំបន់ផ្ទុះឡើងជំងឺ COVID-19 ដើម្បីទទួលប្រជាជនវៀតណាម
កោះកូនដាវ (Con Dao) ពី "ឋាននរកនៅលើផែនដី" ទៅ "ឋានសួគ៌ទេសចរណ៍"
សោភណ្ឌភាពនៃគ្រឿងកុលាលភាជន៍របស់ជនជាតិចាម
ការប្រយុទ្ធប្រឆាំងនឹង COVID - 19 របស់វៀតណាម
ក្រុងហូជីមិញ (Ho Chi Minh) ៖ ទីក្រុងទំដ៏នើបនិងឆ្លាត
ការបង្កើតនិងអភិវឌ្ឍនៃផលិតកម្មសូត្រ នៅប្រទេសវៀតណាម
ខេត្ត កាវបាំង (Cao Bang)
ច្រៀងថែន (Then) - បទភ្លេងមកពី "ឋានសួគ៍"
ខេត្តដុងណាយ (Dong Nai) - ជាគំរូជនបទថ្មីនៃប្រទេសវៀតណាម
តំបន់ចិញ្ចឹមបង្គាធំបំផុត នៅប្រទេសវៀតណាម
គំនូរប្រជាប្រិយដុងហូ (Dong Ho) - ដង្ហើមរបស់ភូមិរបរមួយនៅប្រទេសវៀតណាម
ប្រឆាំងសំរាមប្លាស្ទិចដែលបន្លិច នៅមហាសមុទ្រ។
ហូយអាន (Hoi An) - មន្តស្នេហ៍ទីក្រុងបុរាណ
លីសើន (Ly Son) - បេតិកភណ្ឌវប្បធម៌ និង ភូគព្ភសាស្រ្ត
ភាពផូរផង់នៃក្បាច់គុនវៀតណាម
អភិវឌ្ឍន៍ថាមពលបៃតងលើតំបន់ដីភូមិភាគខាងត្បូងនៃប្រទេសវៀតណាម
មាគ៌ាព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាគណៈមហានិកាយ - “បេះដូង” នៃសហគមន៍ជនជាតិខ្មែរ នៅភូមិភាគខាងត្បូងវៀតណាម
ជួរភ្នំ ហ័ងលៀនសើន (Hoang Lien Son) - ទីកន្លែងមកកម្សាន្តដ៏ចាប់ចិត្តក្នុងឆ្នាំ២០១៩ លើពិភពលោក។
ខេត្ត យ៉ាឡាយ (Gia Lai) - មកទស្សនាតំបន់ធម្មជាតិមួយ