• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាវប្បធម៌វៀតណាមនៅខេត្ត Ismailia អេហ្ស៊ីប

នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីបបានរៀបចំទិវាវប្បធម៌វៀតណាម នៅខេត្ត Ismailia សំដៅឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាមក៏ ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរផងដែរ។

 បណ្ដាសិល្បៈករសិល្បៈការិនីអេហ្ស៊ីបចូលរួមសម្ដែងក្នុងទិវាវប្បធម៌វៀតណាម


ឯកអគ្គ រដ្ឋទូតវៀតណាមលោក Do Hoang Long បានឲ្យដឹងថា៖

“នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមសកម្មភាពវប្បធម៌ កីឡា សិក្ខាសាលា និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្នុងឱកាសរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះជាព្រឹត្តិការណ៍មានអត្ថន័យដោយសារ ខេត្ត Ismailia មានសក្ដានុពលដ៏ធំធេងអំពីសេដ្ឋកិច្ច ពិសេសគឺវិស័យ កសិកម្ម។ ក្នុងឱកាសនេះ ស្ថានទូតវៀតណាមបានបើកបន្ទប់អានសៀវភៅមួយ នៅបណ្ណាល័យសាធារណៈ ដើម្បីជួយប្រជាពល​រដ្ឋ Ismailia ទាក់ទងផ្ទាល់ ជាមួយព័ត៌មានស្ដីពីវៀតណាម”។

នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតលោក Do Hoang Long បានជួបធ្វើការជាមួយ អភិបាលខេត្ត Ismailia លោក Yassin Taher អំពីលទ្ធភាពសហប្រតិបតិ្តការរវាង Ismailia ជាមួយខេត្តក្រុងរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top