02/09/2021 12:09 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ រំលឹកគុណូបការៈរបស់វីរជន យុទ្ធជនពលី

អញ្ជើញចូលរួមពិធីនេះមានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។
 

ថ្នាក់ដឹកនាំបក្ស រដ្ឋ ចូលប្រាង្គតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VOV)


ក្នុងឱកាសរំលឹកខួបលើកទី៧៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២១) នាព្រឹកថ្ងៃទី១ ខែកញ្ញា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា ចូលប្រាង្គតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ អញ្ជើញចូលរួមពិធីនេះមានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។ បន្ទាប់នោះ គណៈប្រតិភូបក្សនិងរដ្ឋ បានមកដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលី នៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលី នៅទីក្រុងហាណូយ។

នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម ក្រសួងនគរបាល ក្រសួងការបរទេស គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ហើយដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលី នៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលី។

នៅទីក្រុងហូជីមិញ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Van Nen ដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបានមកអុជធូប ថ្វាយផ្កាគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនិងលោកប្រធាន Ton Duc Thang ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ