• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំទីក្រុង Da Nang អញ្ជើញទទួលជួបជាមួយសមាជិកនាវាហ្វឹកហ្វឺនកង ឆ្មាំការពារឆ្នេរសមុទ្រជប៉ុន


 ថ្នាក់ដឹកនាំទីក្រុង Da Nang អញ្ជើញទទួលជួបជាមួយសមាជិកនាវាហ្វឹកហ្វឺនកង ឆ្មាំការពារឆ្នេរសមុទ្រជប៉ុន
 

 នាថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុង Da Nang គណៈកម្មា ធិការប្រជាជនទីក្រុង Da Nang បាន​អញ្ជើញ​ជួប​ពិភាក្សា​ជាមួយ សមាជិកនាវាកងឆ្មាំការពារឆ្នេរសមុទ្រជប៉ុន - Kojima ។
 
នៅក្នុងជំនួបនេះ អ​នុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Ho Ky Minh បាន​អះអាង​ថា​ដំណើរ​ទស្សនកិច្ចរបស់នាវាហ្វឹកហ្វឺនចំណុះកងកម្លាំងឆ្មាំការពារឆ្នេរសមុទ្រជប៉ុន- Kojima បានរួម​ចំណែក​ក្នុង​ការ​រឹត​បន្តឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិ​បត្តិការ​ដ៏ល្អ​ប្រសើរ​រវាង​កង​ឆ្មាំ​សមុទ្រ​វៀត​ណាម​និង​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​ សំដៅធានាសន្តិសុខនិងសុវត្ថិភាពនៅលើលំហរសមុទ្រក្នុង       តំបន់។ ទន្ទឹម​នឹង​នោះដំណើរ​ទស្សន​កិច្ច​នេះ​ក៏ជា​ឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរចែករំលែក និងសិក្សារៀនសូត្របទពិសោធន៍ ព្រមទាំង​បង្កើន​ការ​ជួប​ប្រា​ស្រ័យទាក់ទងសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមកផងដែរ។ រីឯខ្លួនវិញ លោក​វរសេនីយ៍​ឯក Tonozaki Hironobu ប្រធាននាវា Kojima បានមានប្រសាសន៍ថាទីក្រុង Da Nang គឺជាក​ន្លែង​ចូល​ចត​ចុងក្រោយរបស់នាវា Kojima។ គោលបំណងនៃដំណើរនេះ​គឺដើម្បី​រឹតបន្តឹង​នូវទំនាក់​ទំនង​ដ៏រឹងមាំ​នៅកន្លែង​ដែលនាវា​នេះចូល​ចតដែល​ក្នុងនោះ​វៀត​ណាម ជាប្រទេស​មួយដែល​ជប៉ុនផ្តោត​សំខាន់​លើការ​បង្កើន​ទំនាក់​ទំនងទ្វេភាគី​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅឃុំ Tien Du ខេត្តបាក់និញ បានរៀបចំពិធីទទួលងារជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ សម្រាប់ពិធីបុណ្យប្រពៃណី គឺពិធីបុណ្យលីម។ ទន្ទឹមនឹងនោះ បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យលីមឆ្នាំមមី អដ្ឋស័ក ២០២៦។

Top