អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឲ្យ FIFA យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌជួយគាំទ្រវៀតណាម ក្នុងការស្រាវជ្រាវ និងធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់មួយចំនួយនៃប្រព័ន្ធ FIFA។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបប្រធាន FIFA លោក Gianni Infantino។ រូបថត៖ VNA
កាលពីល្ងាចថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស
ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលបានអញ្ជើញមកទីក្រុងហាណូយដើម្បីទស្សនាការប្រកួតជើងទីពីរនៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់
ASEAN Cup ឆ្នាំ ២០២៦ រវាងក្រុមជម្រើសជាតិវៀតណាមនិងថៃ។
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម
បានស្នើឲ្យ FIFA យកចិត្តទុកដាក់
និងបង្កើតលក្ខខណ្ឌជួយគាំទ្រវៀតណាម ក្នុងការស្រាវជ្រាវ និងធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់មួយចំនួយនៃប្រព័ន្ធ
FIFA ដោយផ្តល់អាទិភាពដល់ពានរង្វាន់ដែលបច្ចុប្បន្នសមស្របនឹងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ
និងសមត្ថភាពរៀបចំរបស់វៀតណាម ព្រមទាំងឆ្ពោះទៅពានរង្វាន់ទ្រង់ទ្រាយធំជាង
នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបម្រើកីឡារបាល់ទាត់របស់វៀតណាមត្រូវបានដំឡើងកម្រិត។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ
ក៏បានស្នើឲ្យមានការជួយគាំទ្រសម្រាប់វៀតណាមក្នុងការបណ្តុះបណ្តាលគ្រូបង្វឹក
អាជ្ញាកណ្តាល ហើយលើកកំពស់ជំនាញវិជ្ជាជីវៈ សមត្ថភាពអភិបាលកិច្ចបាល់ទាត់
ការអភិវឌ្ឍបាល់ទាត់ផ្នែកនារី បាល់ទាត់សាលារៀន បាល់ទាត់មិនអាជីព រហូតដល់បាល់ទាត់អាជីពនិងក្រុមជម្រើសជាតិ។
ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការរួមដំណើរជាមួយវៀតណាមក្នុងការចែករំលែកបទពិសោធន៍
ការជួយគាំទ្រអតិបរមាទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ជំនាញបច្ចេកទេស
ការងារបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍបាល់ទាត់សហគមន៍ បាល់ទាត់វ័យក្មេង
ព្រមទាំងគាំទ្រដល់ការលើកកំពស់គុណភាពការគ្រប់គ្រង
និងហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខផងដែរ៕
តាម vovworld.vn/km-KH