• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនាយទាហានកងទ័ព


ថ្នាក់ដឹកនាំស.ប.បកូរ៉េ លោក គីមជុងអ៊ុន 
 

 ថ្នាក់ដឹកនាំស.ប.បកូរ៉េ លោក គីមជុងអ៊ុន បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃ​មេបញ្ជាការ​កង​អនុសេនា​តូច​និងស្នងការនយោបាយរបស់ កងទ័ព​ប្រជាជនស.ប.ប​កូរ៉េ ដែល​បាន​រៀបចំ​នៅទី​ក្រុង​ព្យុងយ៉ាង​កាលពីថ្ងៃទី​ ២៥​ដល់ ថ្ងៃទី២៦ ខែ​មីនា ឆ្នាំ​២០១៩។ 

វាយ​តម្លៃអំពីព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Baik Tae-hyun បាន​អះ​អាង​ថា កិច្ចប្រជុំនេះសំដៅជម្រុញសាមគីភាពផ្នែករបបនិងពង្រឹងភាពស្មោះត្រង់ក្នុងកងទ័ព។ អ្នកនាំ​ពាក្យ​រូប​នេះក៏បានឲ្យដឹងថាកូរ៉េខាងត្បូងនឹងតាមដានរាល់ស​ញ្ញា ដែលពាក់ព័ន្ធផងដែរ។ ទន្ទឹមនឹ​ងនេះដែរ ក្រុម​អ្នកសង្កេតការណ៍បានឲ្យដឹងថា ស.ប.ប កូរ៉េ នឹងប្រកាស​ជា​សាធារណៈ​ពីគោល​នយោបាយ​ផ្ទៃក្នុង​និង​បរទេស​នៅសម័យ​ប្រជុំលើកទី ១ នៃរដ្ឋសភាថ្មីដែលគ្រោងនឹងរៀប​ចំនៅថ្ងៃទី ១១ ខែមេសា ឬតា​មរយៈ​កិច្ច​ប្រជុំន​យោបាយ​មុនសម័យប្រជុំនេះផ​ងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top