• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន

នាថ្ងៃទី៧ខែ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្ត​វៀត​ណាម​ លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ អាណិកជនដែលត្រឡប់មកមាតុប្រទេស​ ដើម្បីចូលរួមកម្មវិធី “និទាឃរដូវឆ្នាំ២០១៨”។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Phu Trong​ បានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងដោះស្រាយរាល់​បំណង​ប្រាថ្នារបស់អាណិកជន និងបង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជនសម្របខ្លួនជាមួយប្រទេសសា​មី ​និងរួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។

 ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយ អាណិកជន


“រដ្ឋាភិបាលដោយប្រជាជន ដើម្បីប្រជាជនក្នុងនោះអាណិកជនក៏ជាប្រជាជនដែរ”។ នេះជាការអះអាងរបស់នាយក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅក្នុងពិធីទទួលជួបជាមួយអាណិកជនជិត ១០០ នាក់ ដែល​វិល​ត្រឡប់​មកមាតុប្រទេសទទួលបុណ្យ ចូលឆ្នាំថ្មីប្រពៃ ណីវៀតណាមតាមរយៈកម្មវិធី“និទាឃរដូវនៅស្រុកកំណើតឆ្នាំ​ ២០១៨” នាថ្ងៃទី៧ ខែកុម្ភៈ នៅទីក្រុងហាណូយ។ ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសជាតិ​ត្រូវការបទពិសោធន៍ស្តីពីការចាប់ផ្តើមអាជីពក៏ដូចជាប្រភពកម្លាំងពលំ របស់អាណិកជនវៀតណាមដែល​កំ​​ពុងរស់នៅឯបរទេស ព្រមទាំង ស្នើឲ្យអាណិកជនទាំងអស់ រួមដៃកសាងប្រទេសជាតិផងដែរ។

ក្នុងថ្ងៃដដែល ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីទទួលជួបជាមួយអាណិកជនវៀតណាម ដែល​មកពីបរទេសដើម្បីចូលរួមកម្មវិធី “និទាឃរដូវនៅ ស្រុកកំណើតឆ្នាំ២០១៨”។ លោក Le Huu Canh អាជីវករអាណិកជន​មកពីអូស្ត្រាលី បានឲ្យដឹងថា៖

“យើងខ្ញុំមានបំណងនាំសហគ្រាសរបស់អូស្ត្រាលីមកស្វែងរកទីផ្សារវៀតណាមហើយផ្ទុយទៅវិញ នាំសហគ្រាស​វៀត​ណាម​បោះជំហានទៅទីផ្សារអូស្ត្រាលីនិងទីផ្សារមួយចំនួនទៀតលើទូទាំងពិភពលោក។ បំណងប្រាថ្នារបស់យើងខ្ញុំ​គឺ​អំពាវនាវវិនិយោគិនលើគ្រប់វិស័យដើម្បីប្រទេសកាន់តែអភិវឌ្ឍន៍មួយកម្រិតទៀត”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top