24/07/2017 10:26 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភាចូលរួមរាល់សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
អញ្ជើញចូលរួមកម្មវិធីតបស្នងសងគុណចំពោះជនមានគុណូបការៈខេត្ត Quang Nam       

នាយប់ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានរួម​ជាមួយ​តំណាង​ជាង៤០០នាក់ជា វីរៈអ្នក​ម្តាយវៀត ណាម យុទ្ធជនពិការ សាច់​ញាត្តិគ្រួសា​រយុទ្ធជនពលី ជនមាន​គុណូបការៈ​និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន ​មួយចំនួន រួមទាំងប្រជាជន Quang​ Nam ជាច្រើនកុះករ បានចូល​រួមពិធី​តប​ស្នង សងគុណជនមានគុណូ​បការៈចំពោះបដិវត្តន៍​ និងកម្ម​វិធីសិល្បៈមួយដែល​បានរៀបចំ ឡើងនៅ​ទីលាន​ស្តូបវីរៈអ្នក​ម្តាយវៀតណាម​នៅទីក្រុង Tam Ky ខេត្ត Quang Nam។
 
កម្មវិធីសិល្បៈនេះគឺសំដៅបំផុស​សេចក្តីស្នេហាស្រុកកំណើតមាតុប្រទេស ដាស់​តឿន​ជំនាន់​វ័យក្មេង​វៀត​ណាម អំពីប្រពៃណី​បដិវត្តន៍ រំលឹកគុណូបការៈរបស់ យុទ្ធជនពលី។ ​ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc ​បាន អញ្ជើញប្រគល់ប័ណ្ណមាតុភូមិកត់ទុកគុណូបការៈ សម្រាប់សាច់ញា​ត្តិគ្រួសារជន​មាន គុណូប​ការៈផង​ដែរ​។
 
នាយប់ថ្ងៃដដែល​ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញចូល​រួមកម្មវិធី តបស្នង​សង​គុណ​យុទ្ធ​ជន​ពលី ដែលបានរៀបចំឡើង​នៅ​ទីក្រុងហាណូយ​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ