• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាលវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong

នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ នៅក្រុងហា ប្រធាន​រដ្ឋវៀតណាមលោក Truong Tan Sang បាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ លោក Thongsing Thammavong ក្នុងឱកាសលោកនាយករដ្ឋមន្ត្រីដឹក​នាំគណៈប្រតិភូ ជាន់​ខ្ពស់​រដ្ឋាភិ​បាលឡាវ មកវៀតណាមចូលរួមពិធីបុកសរុបនៃការបញ្ចប់គំរោង ការបង្កើននិង​ជួសជុល​ប្រព័ន្ធ​បង្គោល​ព្រំដែន​វៀ​តណាម-ឡាវ។ នៅក្នុងជំនួប​នេះ ប្រធានរដ្ឋ​លោក Truong Tan Sang បាន​ស្រុះចិត្ត​គំនិតជាមួយ​នឹង​មតិរបស់ នាយករដ្ឋមន្ត្រីឡាវ ស្តីពីដំណោះស្រាយ​កសាង​ខ្សែព្រំដែន​សន្តិភាព មិត្តភាព។​
 


នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយសមភាគីឡាវ
លោក Thongsing Thammavong

​រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong បានចាត់​ទុកថា ការ​បង្កើន​​និង​ជួស​ជុល​បង្គោល​ព្រំដែន​​រវាង​ប្រទេសទាំងពីរ នឹងជាមូលដ្ឋាន យូរអង្វែង​សម្រាប់​ការក​សាង​ខ្សែព្រំដែន​សន្តិភាព​មិត្តភាព​និង​សហប្រតិ​បត្តិការ។
       
មុននោះ ក្នុងជំនួបធ្វើការនាព្រឹកថ្ងៃទី១៦ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ នាយករដ្ឋ មន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Tan Dung និងសមភាគីឡាវ លោក​ Thongsing Thammavong បាន​ឯកភាព​ផ្តោត​ការ​បញ្ជា​ណែនាំ​អនុវត្ត​ប្រកប​ដោយ ប្រសិទ្ធិភាព​នូវរាលកិច្ចព្រមព្រៀង ដែលទទួលបាននៅក្នុងកិច្ចប្រជុំលើកទី៣៨ នៃ គណៈ​កម្មាធិការ​អន្តររដ្ឋាភិបាល​វៀតណាម-ឡាវ ដែលក្នុងនោះអាទិភាពអនុវត្ត ផែនការ​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិ​បាល​ នៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៦ និងកិច្ច​ព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី​វៀត​ណាម-ឡាវ​ដំណាក់​កាល​២០១​៦-២០២០។ ភាគីទាំងពីរក៏ឯកភាពខំប្រឹងប្រែង នាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ឡើងដល់៣ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ២០២០។ ភាគីទាំងពីរ បានឯក​ភាព បង្កើតសាមគ្គីភាព​ក្នុងអាស៊ាន ពង្រីក​តួនាទី​ជាមជ្ឈមណ្ឌល​និង​សម្លេងរួម របស់អាស៊ានលើបណ្តា​បញ្ហាយុទ្ធសាស្ត្រ ក្នុងតំបន់ដែលក្នុងនោះមាន បញ្ហា​សមុទ្រ​ខាង​កើត​ផង៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top