02/04/2021 11:49 GMT+7 Email Print Like 0

ថ្ងៃនេះ ប្រធានរដ្ឋដាក់ជូនរដ្ឋសភាលើការបញ្ចប់មុខតំណែងនាយករដ្ឋមន្ត្រីរបស់លោក Nguyen Xuan Phuc

យោងតាមរបៀបវារៈនៃសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី ១៤ នៅថ្ងៃទី ១ ខែមេសា អង្គប្រជុំបានផ្ដោតសំខាន់លើការងារកម្មាភិបាល។

នៅពេលព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរាយការណ៍ជូនរដ្ឋសភាអំពីលទ្ធផលនៃកិច្ចពិភាក្សាទទួលយកមតិយោបល់របស់សមាជិកសភាស្ដីពីគម្រោងរៀបចំកម្មាភិបាល ដើម្បីបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋសភាមួយចំនួន។ កម្មាភិបាលដែលត្រូវបានឧទ្ទេសនាម ចូលកាន់តំណែងនេះរួមមាន លោកTran Thanh Man - សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម  លោក Nguyen Khac Dinh  សមាជិកមជ្ឈឹមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Khanh Hoa និងលោក Nguyen Duc Hai សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនិងថវិការដ្ឋសភា។

សមាជិកសភាបានធ្វើការពិភាក្សា បោះឆ្នោតអនុម័តលើបញ្ជីឈ្មោះបេក្ខជន មុនពេលបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋសភា។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតក៏ត្រូវបានប្រកាសនៅពេលព្រឹក។

នារសៀលថ្ងៃដដែលប្រធានរដ្ឋលោក Nguyen Phu Trong ដាក់ជូនរដ្ឋសភាលើការបញ្ចប់មុខតំណែងនាយករដ្ឋមន្ត្រី ចំពោះលោក Nguyen Xuan Phuc។

នៅថ្ងៃធ្វើការនេះ សមាជិកសភាបានធ្វើការពិភាក្សាអំពីរបាយការណ៍ការងារសម្រាប់អាណត្តិ ២០១៦-២០២១ របស់ សវនកម្មរដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ