22/01/2021 14:44 GMT+7 Email Print Like 0

ត្រៀមរៀបចំឲ្យស្ថានភាពជំងឺកូវីដ​ ១៩ ឆ្លងចូលសហគមន៍

នាព្រឹកថ្ងៃទី ២០ ខែមករា ក្រសួងសុខាភិបាលបានរៀបចំកិច្ចប្រជុំ តាមអនឡាញស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាមួយខេត្តក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។ លោកសាស្រ្តាចារ្យបណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានដឹកនាំកិច្ចប្រជុំនេះ។

លោកសាស្រ្តាចារ្យបណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានដឹកនាំកិច្ចប្រជុំ (រូបថត៖ ក្រសួងសុខាភិបាល)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Thanh Long បានអះអាងថា នាបច្ចុប្បន្ននេះ ស្ថានភាពជំងឺរាតត្បាតគឺស្មុគស្មាញណាស់។ ប្រទេសនិងតំបន់ដែនដីភាគច្រើនស្ទើរតែបានរកឃើញករណីឆ្លងជំងឺកើនឡើង ពោលគឺអាចរកឃើញករណីឆ្លងជំងឺទី ១០០ លាននាពេលខាងមុខ។ក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ នេះគឺជាជំងឺរាតត្បាតដែលមានល្បឿនឆ្លងយ៉ាងឆាប់រហ័សនិងប៉ះពាល់ដល់បណ្ដាប្រទេសយ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្ចេះហើយ ក្រសួងសុខាភិបាលបានធ្វើជាសេនាធិការជូនលោកនាយករដ្ឋមន្ត្រីឱ្យកាត់បន្ថយការចូលប្រទេសតាមផ្លូវអាកាស។ ទន្ទឹមនឹងនេះ នាបច្ចុប្បន្ន ខេត្ត ក្រុងព្រំដែន ច្រកទ្វារព្រំដែនទាំងអស់ត្រូវបានកម្លាំងមានសមត្ថកិច្ចពង្រឹងការយាមល្បាត គ្រប់គ្រងស្ថានភាពចូលប្រទេស។ លោករដ្ឋមន្ត្រីបានអះអាងថា៖ “ខេត្ត ក្រុងទាំងអស់ត្រូវផ្ដោតសំខាន់លើការត្រួត ពិនិត្យ យានយន្តដឹកអ្នកដំណើរ តាមព្រំដែន។ ទន្ទឹមនឹងនេះយើងខ្ញុំស្នើឲ្យបំផុសចលនាដល់ប្រជាជនឲ្យរាយការណ៍អំពីករណិចូលប្រទេសខុសច្បាប់ និងករណីមិនធ្វើចត្តាឡីស័កផងដែរ”៕

បណ្តាព័ត៌មានបានផ្សាយ