• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវបំពេញល្អការងារពិនិត្យច្បាប់និងប្រឆាំងផលប្រយោជន៍ក្រុមក្នុងការតាក់តែងច្បាប់


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា "ត្រូវបំពេញល្អការងារពិនិត្យច្បាប់និងប្រឆាំងផលប្រយោជន៍ក្រុមក្នុងការតាក់តែងច្បាប់"

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួម​សន្និសីទ​​ទូទាំង​​ប្រទេស សំដៅ​អនុវត្ត​ការងារ​យុត្តិធម៌​ក្នុង​​ឆ្នាំ២០១៧។ នៅទីនេះ លោក Nguyen Xuan Phuc​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ ដែលផ្នែកយុត្តិធម៌ទាំងមូលទទួល បានក្នុងឆ្នាំ​២០១៦។ នាយក​រដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យផ្នែក​យុត្តិធម៌​ទាំង​មូល គប្បី​ម្ចាស់ការ​ថែម​ទៀត ក្នុងការ​ចង​ក្រង​និងតាក់​តែង​ច្បាប់។​ ជាពិសេស ត្រូវ​ម្ចាស់​ការ​ផ្តល់​យោបល់​ជូន​រដ្ឋាភិ​បាល​និង​នាយក​រដ្ឋមន្ត្រី ​នូវដំណោះ​ស្រាយ​ថ្មី​ស្រប​ទៅនឹង​ស្មារតី​ នៃ​សេចក្តីសម្រេច​ចិត្តនា​នា​ របស់បក្ស។ ​ក្នុងនោះ ផ្តោត​លើកា​រ​ពិនិត្យ​ឡើង​វិញ សំណើរ​មួយចំនួន​ពាក់ ព័ន្ធ​នឹង​គោល​នយោបាយ​ជួយ​ឧបត្ថម្ភ​ការ​ចាប់​ផ្តើម​អាជីព បង្កើតបរិយាកាស​ងាយ​ស្រួល​សម្រាប់ អនុវត្តអាជីវកម្ម។ នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឲ្យក្រសួង​យុត្តិធម៌ បំពេញល្អថែម​ទៀត​ការ​បង្កើត​កម្ម​វិធី​កសាង​ច្បាប់​៖
 
​“ខ្ញុំ​ស្នើឲ្យផ្នែកយុត្តិធម៌ទាំងមូល គប្បីបំពេញល្អការងារត្រួតពិនិត្យ និងប្រឆាំងនឹង​ផលប្រយោជន៍ក្រុម​ក្នុង​ការកសាងយន្តការ។ យើង​មិនអាចទទួលយកបាននូវ​ឯកសារ​គតិយុត្តិ ដែលមិនបម្រើ​ផលប្រយោជន៍​សង្គម​ហើយ​​គ្រាន់​តែបម្រើ​ផល​ប្រ​យោជន៍​​ ដោយឡែកសម្រាប់ក្រុមណាមួយនោះទេ។ ក្រសួង​យុត្តិធម៌​ត្រូវធ្វើ​ជា​គំរូ សម្រាប់​​ការ​ងារនេះ”៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top