• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រីប្រារបស់វៀតណាមត្រូវបានលក់ចេញយ៉ាងទូលំទូលាយក្នុងប្រព័ន្ធផ្សារទំនើប AEON របស់ជប៉ុន


 ត្រីប្រាវៀតណាមត្រូវបានលក់ចេញនៅផ្សារទំនើប AEON (រូបថត៖VOV)

ក្នុងប៉ុន្មាន​ថ្ងៃកន្លងមក ប្រព័ន្ធផ្សារទំនើប AEON របស់ជប៉ុនបាន លក់ចេញយ៉ាងទូលំទូលាយ នូវផលិត​ផល​ពីត្រីប្រា​​របស់​វៀតណាម។ ផលិតផលពីត្រីប្រា​របស់វៀតណាម​ត្រូវ បានដាក់បញ្ចូលក្នុងប​ញ្ជីឈ្មោះផ​លិតផល “Top Valu” ជាស្ដង់​ដារវាយតំលៃ​ផលិតផលជួរមុខ នៅបណ្ដាផ្សារទំនើប​នៅជប៉ុន។ ដើម្បី​ទទួលបាន​ស្ដង់ដារ “Top Valu” នោះ មុខទំនិញត្រូវ​ឆ្លើយតបនឹង​ការពេញចិ​ត្ត​ ចំពោះ​អតិថិជន ហើយត្រូវបានកែច្នៃយ៉ាង​ហ្មត់​ចត់​ដើម្បី​ធានា​គុណ​ភាព​។

​រួមជាមួយមុខទំនិញ​កសិផលនានាដូចជា ចែក​ ​ស្វាយ និងផ្លែ​​ស្រកា​នាគ​នោះ ត្រីប្រា​ក៏ត្រូវ​បាន​ចាត់​ទុក​ជាមុខ​ទំនិញ​​យុទ្ធសាស្ត្រ ដែលរួមចំណែក​លើកកំពស់ ទំហំពា​ណិជ្ជកម្ម​​របស់វៀតណាម ចំពោះជប៉ុនផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top