23/08/2019 10:58 GMT+7 Email Print Like 0

តំបន់ពាយព្យធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល


 អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son ថ្លែងនៅក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)
 

«តំបន់ភាគ​ពាយព្យធ្វើសមាហរណកម្មអន្តរជាតិ​ និងអភិវឌ្ឍន៍យ៉ាងទូលំទូលាយក្នុងយុគសម័យឌីជីថល៖ បញ្ហា​ដែល​ដាក់​ចេញសម្រាប់តំបន់មូលដ្ឋាននិងសហគ្រាស” គឺជាប្រធានបទនៃ​សិក្ខា​សាលា​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ការបរទេសវៀតណាមនិងគណៈ​កម្មាធិការប្រជាជនខេត្ត Dien Bien នាថ្ងៃទី ២២ ​សីហា នៅខេត្ត Dien​ Bien ។
 
ថ្លែង​នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ «កិច្ច​ប្រជុំ​នេះមាន​គោល​បំណង​ធ្វើបច្ចុប្បន្នភាព​នូវស្ថាន​ភាព​ពិភពលោក​និង​បញ្ហាថ្មី​ៗដែល​បាន​ដាក់​ចេញ​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​របស់ប្រទេស យើង ជាពិសេសក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ការ​ពង្រីក​ទំនាក់​ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយទីផ្សារនៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួម​ទាំង​ទីផ្សា​រ​ទាំង​ជិតនិ​ងឆ្ងាយក៏ដោយ ដើម្បីជួយដល់មូលដ្ឋាន​នានានៅភា​គពាយព្យ​ក្តាបខ្ជាប់​និង​អនុវត្ត​តាម​សំណើរ​ស្តីពី​ការកសាង​នយោបាយ​និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋ​កិច្ចសង្គមរបស់ខ្លួន​។ ខ្ញុំជឿជាក់​ថាកិច្ចប្រជុំនេះ​នឹងមាន​ប្រសិទ្ធភាព ហើយផ្លាស់ប្តូរយោបល់ក្នុង​ការស្វែងរកដំណោះស្រាយ       សំខាន់ៗ សំ​ដៅលើក​​កម្ពស់​សមត្ថភាព​​ក្នុងការប្រកួត​ប្រជែង របស់តំបន់និងសហគ្រាសដោយមិនត្រឹមតែអភិ​វឌ្ឍទីផ្សា ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​​ ថែម​​ទាំងពង្រីក​នៅទីផ្សារក្នុង​តំបន់និង​​ និងពិភព​លោក​ថែមទៀត​ដើម្បី​អភិវឌ្ឍ​ប្រកប​ដោ​យ​ចីរភាព​នៅពេលខាងមុខផង​ដែរ»៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ