វេទិកាយុវជនចាប់អាជីពឆ្នាំ២០១៨ ដោយប្រធានបទ "ស្វែងរកដំណោះស្រាយវិជ្ជមានសម្រាប់ការចាប់អាជីពច្នៃប្រឌិតនៅវៀតណាម បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុង Da Nang។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកានេះ ព្រមទាំងបានជួបសន្ទនាជាមួយយុវជនផងដែរ។
វេទិកានេះរៀបចំឡើងដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈិមសម្ព័ន្ធសមាគមយុវជនវៀតណាម។ វិទិកានេះទាក់ទាញបានការចូលរួមរបស់តំណាងជាយុវជន និស្សិត ពាណិជ្ជករវ័យក្មេង ចំនួន៥០០ នាក់ ដែលកំពុងមានគម្រោងការណ៍ចាប់អាជីព ច្នៃប្រឌិត និងក្លឹបចាប់អាជីពឆ្នើមជាដើម។
អញ្ជើញថ្លែងមតិនៅទីនេះ លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ លោក Le Quoc Phong បានឲ្យដឹងថា៖ “ក្នុងរយៈពេល ២ ឆ្នាំបំផុសមកម្លេះ កម្មវិធីនេះបានជួយឧបត្ថម្ភយុវជនចាប់អាជីព ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនអំពីការទាក់ទងជាមួយយន្តការ គោលនយោបាយសម្រាប់វិនិយោគិនថ្មី។ នាឆ្នាំ ២០១៧ ហមាសន្និបាតសម្ព័ន្ធយវុជនទូទាំងប្រទេសលើកទី ១១ បានពិភាក្សាអំពីការរៀបចំ កម្មវិធី " រួមដំណើរជាមួយយុវជនចាប់អាជីព" ទៅជាកម្មវិធីសំខាន់មួយក្នុងចំណោមកម្មវិធីសំខាន់ៗ ចំនួន ៣ ដើម្បីរួមដំណើរជាមួយុវជនក្នុងដំណាក់កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម