22/08/2019 11:14 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីនៅវៀតណាមបង្កើត​កម្លាំងចលករ​និង​មូលដ្ឋានគ្រឹះថ្មី​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​


 នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅកិច្ចប្រជុំ G20 ដែលបានរៀបចំឡើងនៅប្រទេសជប៉ុននាពេលកន្លងទៅ (រូបថត៖ TTXVN)
 

នាថ្ងៃ ទី២២ ខែសីហា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison នឹង ចាប់ផ្ដើម​អញ្ជើញ​មក បំពេញ​ទស្សន​​កិច្ចជាផ្លូវការនៅវៀតណាម។ នេះជា​ដំណើរ ទស្សនកិច្ចដំបូងចាប់តាំងពីពេលដែលលោក​ Scott Morrison​ ចូលកាន់តំណែង កាលពីខែឧសភាឆ្នាំ២០១៩កន្លងទៅ ហើយក្រោយពីពេលដែលប្រទេសទាំងពីរ លើកកម្រិត​ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។
 
ឆ្លើយសម្ភាសន៍​សារព័ត៌មានមុនពេលប្រព្រឹត្តទៅដំណើរទស្សនកិច្ចនេះ ឯក អគ្គរដ្ឋទូតវៀត ណាមប្រចាំអូស្ត្រាលី​លោក​ Ngo Huong Nam បានជម្រាប់ថា ខ្លឹម សារសំខាន់​បំផុត​ដែល​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពី​រ​នឹង​លើកយ​ក​​មក​​ពិភាក្សាគ្នានោះគឺ ការដែលភាគីទាំងពីរបន្តលើកកំពស់ទំនាក់ទំនងដោយឈរលើមូលដ្ឋាន នៃការ​ជឿទុក​ចិត្ត​គ្នានិងផលប្រយោជន៍ទៅវិញទៅមក។ ការដែលលោក Morrison សម្រេចមកបំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម​មិនយូរប៉ុន្មានក្រោយពី លោកជាប់ឆ្នោត បានសរអោ​យឃើញថា អូស្ត្រាលីគោរពវៀតណាម​ ក៏ដូច​ជា ទំនាក់​ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង​វៀតណាម និងអូស្ត្រាលីផងដែរ។
 
ឯកអគ្គរដ្ឋទូត​លោក Ngo Huong Nam បានអះអាងថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison ត្រូវបានរំពឹងទុកថា នឹង បង្កើតកម្លាំង​ចលករ​និង​យថា​ទស្សន៍​ថ្មី​ចំពោះ​ទំនាក់​ទំនង​សហប្រតិបតិ្ត​ការទ្វេ ភាគី ជាពិសេសគឺលើវិស័យមួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់គ្នាដូចជា វិទ្យាសាស្ត្រ​ប​ច្ចេកវិទ្យា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន សន្តិសុខ ថាមពល បម្រែបម្រួល​អាកាស​ធាតុ​ សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវា ចរណ៍ អាកាសចរណ៍ សន្តិសុខប្រភពទឹក និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​​ជាដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ