• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកចិ្ចរបស់ប្រធានរដ្ឋសភាបារាំងនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ


ដំណើរទស្សនកចិ្ចរបស់ប្រធានរដ្ឋសភាបារាំងនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ

នេះគឺជាការអះអាងរបស់លោក Pascal Deguilhem ប្រធានក្រុមសមាជិក​សភាមិត្តភាព​បារាំង-វៀតណាម នៃរដ្ឋ​សភាបា​រាំង ក្នុង​បទឆ្លើយសម្ភាសន៍អ្នកយក​ព័ត៍មាន​វៀតណាម នៅទីក្រុងបារីស នាពេលថ្មីៗនេះ ក្នុងឱកាស ប្រធានរដ្ឋ​សភា​បា​រាំង លោក Claude Bartolone នឹងមានដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១​ខែ​មិនាឆ្នាំ២៩១៦​។ លោក Pascal Deguilhem បានអោយដឹងថា៖ ដំណើរទស្សនកិច្ចលើក​នេះជាបុព្វបទ​សំខាន់ ដើម្បី​ប្រធានា​ធិបតី​បារាំង មានដំណើរទស្សនកិច្ចនៅវៀតណាម៖

“​ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីបារាំងនៅវៀតណាម ត្រូវបាន​ភាគីទាំងពីរទន្ទឹង​រង​ចាំ និង​ចាំបាច់​ណាស់​។ ទំនាក់​ទំនងរវាង​ប្រទេសទាំង​ពីរត្រូវបាន​ពង្រឹង និងពង្រីកជានិច្ច លើគ្រប់វិស័យសំខាន់ៗ។” តាមលោក​ថា៖ ប្រធានា​ធិបតីបារាំង លោក Hollande ក៏បានសន្យានឹងមកបំ​ពេញទស្សនកិច្ច​ នៅវៀតណាម មុន​ពេលបញ្ចប់​អាណត្តិ​របស់ខ្លួន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top