
ដំណើរទស្សនកចិ្ចរបស់ប្រធានរដ្ឋសភាបារាំងនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ
នេះគឺជាការអះអាងរបស់លោក Pascal Deguilhem ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម នៃរដ្ឋសភាបារាំង ក្នុងបទឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវៀតណាម នៅទីក្រុងបារីស នាពេលថ្មីៗនេះ ក្នុងឱកាស ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone នឹងមានដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ខែមិនាឆ្នាំ២៩១៦។ លោក Pascal Deguilhem បានអោយដឹងថា៖ ដំណើរទស្សនកិច្ចលើកនេះជាបុព្វបទសំខាន់ ដើម្បីប្រធានាធិបតីបារាំង មានដំណើរទស្សនកិច្ចនៅវៀតណាម៖
“ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីបារាំងនៅវៀតណាម ត្រូវបានភាគីទាំងពីរទន្ទឹងរងចាំ និងចាំបាច់ណាស់។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកជានិច្ច លើគ្រប់វិស័យសំខាន់ៗ។” តាមលោកថា៖ ប្រធានាធិបតីបារាំង លោក Hollande ក៏បានសន្យានឹងមកបំពេញទស្សនកិច្ច នៅវៀតណាម មុនពេលបញ្ចប់អាណត្តិរបស់ខ្លួន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម