• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដឹកជញ្ជូនទំនិញតេតចេញទៅស្រុកកោះ Truong Sa

នារសៀលថ្ងៃទី២១ ខែធ្នូ នៅខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម បញ្ជាការដ្ឋានភូមិភាគទី ៤ នៃកងទ័ពជើងទឹក វៀតណាមបានរៀបចំពិធីជូនដំណើរបណ្ដាក្រុមការងារទៅជូនពរបុណ្យចូលឆ្នាំថ្មី (បុណ្យតេត) ចំពោះកម្មាភិបាល យុទ្ធជន ប្រជាជននិងព្រះសង្ឃនៅតាមកោះនានាចំណុះស្រុកកោះ Truong Sa ខេត្ត Khanh Hoa។

ទិដ្ឋភាពនៅពិធីជូនដំណើរបណ្ដាក្រុមការងារទៅជូនពរបុណ្យចូលឆ្នាំថ្មី (បុណ្យតេត) ចំពោះកម្មាភិបាល យុទ្ធជន ប្រជាជននិងព្រះសង្ឃនៅតាម កោះនានាចំណុះស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ (រូបថត៖ qdnd.vn)

ដំណើរទស្សនកិច្ចនេះបានអះអាងនូវការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់បក្ស រដ្ឋ ក្រសួងការពារប្រទេស កងទ័ពជើងទឹកនិងប្រជាជនចំពោះបុព្វហេតុ ការពារអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ។


នាថ្ងៃដដែល នៅខេត្ត Khanh Hoa ក៏បានប្រព្រឹត្តទៅពិធីបិទបញ្ចប់ ពានវាយកូនហ្គោល “ដើម្បី Truong Sa ជាទីស្រឡាញ់”។ ពាននេះត្រូវបាន ក្រុមហ៊ុន KN Cam Ranh សហការជាមួយវិទ្យុសម្លេងវៀតណាម (VOV) និងកងទ័ពជើងទឹកភូមិភាគទី ៤ រៀបចំឡើង ក្នុងគោលដៅរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់កងទ័ពនិងប្រជាជន នៅស្រុកកោះ Truong Sa។ គណៈចាត់តាំងទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន៦,៣លានដុល្លាអាមេរិក។ លោក Nguyen The Ky អគ្គនាយក VOV បានអោយដឹងថា៖

“ពាននេះមិនត្រឹមតែជាការប្រកួតប្រជែងរវាងកីឡាករវាយកូនហ្គោលជាង១០០នាក់ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅការតភ្ជាប់បណ្ដាសប្បុរសជន សហគ្រាសនៅក្នុងនិងក្រៅប្រទេសសំដៅរួមវិភាគទានយ៉ាងជាក់ស្ដែងជូន ចំពោះកងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa ទៀតផង។ ទឹកប្រាក់ដែលបានរៃអង្គាសពីកម្មវិធីនេះ នឹងត្រូវបានប្រើប្រាស់ក្នុងការកសាងប្រព័ន្ធ ម៉ាស៊ីនចម្រោះទឹកសមុទ្រទៅជាទឹកសាប ដើម្បីបម្រើសកម្មភាពប្រចាំថ្ងៃ នៅលើកោះ។ ទន្ទឹមនឹងនោះ គណៈចាត់តាំងក៏បានប្រគល់អាហារូបករណ៍ ជូនកូនៗរបស់បណ្ដាគ្រួសារនៅលើកោះ កូនៗរបស់យុទ្ធជន កម្មាភិបាល ដែលកំពុងបំពេញភារកិច្ចនៅ Truong Sa ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top