20/08/2020 14:45 GMT+7 Email Print Like 0

ជ័យជំនះបដិវត្តខែសីហា - ប្រភពកម្លាំងពលំដើម្បីកសាងប្រទេសជាតិ

ប្រជាជនវៀតណាមបានរួចផុតពីភាពជាទាសករនិងក្លាយប្រទេសឯករាជ្យ និងជាម្ចាស់ជោគវាសនារបស់ខ្លួន។ ចាប់ពីពេលនោះមក ប្រទេសជាតិ សង្គម និងប្រជាជនវៀតណាមបានឈានចូលយុគសម័យថ្មី ដែលជាយុគសម័យឯករាជ្យភាពជាតិដែលផ្សាភ្ជាប់ជាមួយសង្គមនិយម។

នាថ្ងៃទី ១៩ សីហា ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ឆ្នាំ នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា កាសែតធំៗ របស់វៀតណាម ក្នុងច្បាប់ចុះផ្សាយនៅថ្ងៃនេះមានអត្ថបទនិងវិចារណកថាជាច្រើន ដោយអះអាងថា បដិវត្តខែសីហាឆ្នាំ ១៩៤៥ ជារបត់ដ៏ភ្លឺចិញ្ចែងចិញ្ចាចក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិនិងជាជ័យជំនះដ៏ធំធេងដំបូងបង្អស់របស់កងទ័ពនិងប្រជាជនវៀតណាម ចាប់តាំងពីមានបក្សដឹកនាំនិងបើកចេញរបត់ដ៏មហិមាមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។ ប្រជាជនវៀតណាមបានរួចផុតពីភាពជាទាសករនិងក្លាយប្រទេសឯករាជ្យ និងជាម្ចាស់ជោគវាសនារបស់ខ្លួន។ ចាប់ពីពេលនោះមក ប្រទេសជាតិ សង្គម និងប្រជាជនវៀតណាមបានឈានចូលយុគសម័យថ្មី ដែលជាយុគសម័យឯករាជ្យភាពជាតិដែលផ្សាភ្ជាប់ជាមួយសង្គមនិយម។

វិចារណកថា “មានជំនឿរឹងមាំនិងបង្កើនកម្លាំងពលំផ្ទៃក្នុង” នៃកាសែតកងទ័ពប្រជាជនបានបញ្ជាក់ថា បន្ទាប់ពីជិត ៣៥ ឆ្នាំនៃការអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មីមក ស្មារតីបដិវត្តខែសីហាត្រូវបានបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ពង្រីកយ៉ាងខ្ពស់បំផុត ដោយមានគោលដៅរួមគឺខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិ។ បទវិចារណកថានេះបានអះអាងថា ស្មារតីនៃបដិវត្តខែសីហាតែងតែជាប្រភពកម្លាំងពលំផ្ទៃក្នុងដ៏ធំធេង ដើម្បីប្រជាជនវៀតណាមបង្កើនការប្តេជ្ញាចិត្ត ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្តូរថ្មី ជំរុញឧស្សាហូបនីយកម្មនិងទំនើបកម្ម ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌។

លើទំព័រមុខនៃកាសែតប្រជាជន (Nhan Dan) មានបទវិចារណកថា “ប្រភពនៃកម្លាំងពលំដើម្បីកសាងប្រទេសជាតិ” ដោយបានបញ្ជាក់ថា បដិវត្តខែសីហាគឺជាព្រឹត្តិការណ៍មួយដែលមានលក្ខណៈសម័យកាលមានអត្ថន័យអន្តរជាតិយ៉ាងជ្រាលជ្រៅ ហើយតែងតែលើកទឹកចិត្តប្រទេសចំណុះអាណានិគម ប្រជាជនដែលត្រូវគេជិះជាន់និងសង្កត់សង្កិនលើជុំវិញពិភពលោក ក្រោកឈរឡើង តស៊ូដណ្តើមឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ