18/12/2021 17:05 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌាក្នុងដំណាក់កាលថ្មី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌា នារសៀលថ្ងៃទី ១៦ ធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា (CPI) លោកD. Raja; អគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា Marxits (CPI-M) Sitaram Yechury និងជាថ្នាក់ដឹកនាំសភាជាតិឥណ្ឌា។
 

លោកប្រធានរដ្ឋសភាទទួលជួបអគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា D. Raja (រូបថត៖ VOV)

ក្នុងជំនួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា (CPI) D. Raja ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមតែងតែចងចាំជានិច្ចនូវការគាំទ្រនិងការជួយឧបត្ថម្ភរបស់បក្សកុម្មុយនិស្តឥណ្ឌា ប្រជាជនឥណ្ឌាក្នុងការតស៊ូរំដោះជាតិនាពេលកន្លងមក ក៏ដូចជាក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។ លោកប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា បក្សកុម្មុយនិស្តឥណ្ឌាក្រោមការដឹកនាំរបស់លោកអគ្គលេខាធិការ D. Raja នឹងបន្តពង្រឹងកម្លាំងនិងឋានៈរបស់ខ្លួនលើឆាកនយោបាយក្នុងប្រទេសនិងមានឋានៈសក្តិសមក្នុងតំបន់ និងពិភពលោក។

ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក រួមទាំងបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា D.Raja បានឯកភាពថា រាល់ជំលោះនៅសមុទ្រខាងកើតគួរតែដោះស្រាយដោយសន្តិវិធីឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ទទួលជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា Marxits (CPI-M) Sitaram Yechury បក្សកាន់អំណាចនៅរដ្ឋ Kerala ប្រទេសឥណ្ឌាខាងត្បូង ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានបំណងចង់ឲ្យបក្សកុម្មុយនិស្ត Marxits (ម៉ាក្ស) ឥណ្ឌាបន្តគាំទ្រការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាក៏បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាលើកនេះ បង្ហាញពីការគោរពនិងបំណងប្រាថ្នារបស់ទាំងវៀតណាមនិងឥណ្ឌាក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសភាជាតិឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា ថ្នាក់ដឹកនាំសភាជាតិឥណ្ឌា បន្តគាំទ្រការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីនាពេលខាងមុខ ដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


  

បណ្តាព័ត៌មានបានផ្សាយ