09/06/2021 14:34 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងវៀតណាម - ចិនឲ្យបន្តការអភិវឌ្ឍប្រកបដោយតម្លាភាពនិងស្ថិរភាព

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី (រូបថតៈVOV)
 

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីររូបបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងវៀតណាម - ចិនក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ; ឯកភាពជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងក្រសួង សាខានិងមូលដ្ឋាននៃប្រទេសទាំងពីរ; អនុវត្តន៍កិច្ចសហប្រតិបត្តិការលើការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩; នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងការវិនិយោគតាមទិសដៅជាក់ស្តែង តម្លាភាពនិងមានតុល្យភាព; រក្សាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន   រក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៅលើបណ្តាវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ហើយរួមជាមួយបណ្តាប្រទេសអាស៊ានសម្រេចឲ្យបានឆាប់ៗ និងមានប្រសិទ្ធភាព នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយអនុលោមតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ១៩៨២។

រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានស្នើឲ្យប្រទេសចិន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មនិងស្បៀងអាហាររបស់វៀតណាម ដែលនាំចេញទៅចិន ជាពិសេសផ្លែឈើនៅរដូវប្រមូលផលជាដើម។  ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោក Bui Thanh Son បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវស្មារតីរួមជាន់ខ្ពស់ គោរពច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២ លើកកម្ពស់តួនាទីនៃបណ្តាយន្តការចរចា ស្វែងរកដំណោះស្រាយជាមូលដ្ឋាននិងយូរអង្វែងសម្រាប់បញ្ហាសមុទ្រខាងកើត។

ចំណែកឯសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាងយី បានបញ្ជាក់ថា ប្រទេសចិនមានបំណងរួមជាមួយប្រទេសវៀតណាម ដើម្បីពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្រ្តនិងការជឿទុកចិត្តខាងនយោបាយ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក និងជំរុញទំនាក់ទំនងវៀតណាម - ចិន ឲ្យបន្តមានការអភិវឌ្ឍប្រកបដោយតម្លាភាពនិងស្ថិរភាព។  លោកវ៉ាងយីក៏បានសម្តែងនូវការគាំទ្ររបស់ចិនចំពោះវៀតណាម ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង ហើយចិនត្រៀមជាស្រេចនាំចូលទំនិញរបស់វៀតណាមស្របតាមតម្រូវការទីផ្សារចិនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ