នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុនប្រចាំនៅអាស៊ានលោកKazuo Sunaga បានជូនសារតាំងដល់ទៅអគ្គលេខាធិការអាស៊ានលោក Le Luong Minh។ នៅទីនេះ លោក Le Luong Minh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ គប្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ ស្ដីអំពីទស្សនៈវិស័យអាស៊ានជប៉ុនមិត្តភាព និងកិច្ចសហប្រតិបតិ្តការសំដៅជំរុញថែមទៀតនូវទំនាក់ ទំនងជិតស្និទ្ធិ រវាងភាគីទាំងពីរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Sunaga បានសំដែង គោលបំណងសហប្រតិបតិ្តការកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃជាមួយ ប្រទេសសមាជិកអាស៊ានទាំងអស់ និងគណៈលេខាធិការដ្ឋានអាស៊ាន។ ជប៉ុន សន្យាជួយឧបត្ថម្ភការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការបង្កើនយន្តការនានាដឹកនាំដោយអាស៊ានដូចជាសន្និសីទជាន់ខ្ពស់អាស៊ីខាងកើត ព្រមទាំងជួយឧបត្ថម្ភ អាស៊ានកសាងសហគមន៍ក្រោយពីឆ្នាំ២០១៥ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម