30/07/2017 10:31 GMT+7 Email Print Like 0

ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិវៀតណាម-អូស្ត្រាលី


 ឧត្តមនាវីទោ Raymond Griggs (ខាងឆ្វេង) និង ឧត្តមសេនីយ៍ទោ Phan Van Giang (រូបថត៖VOV)

គណៈ​ប្រតិភូក្រសួងការពារជាតិអូស្ត្រាលី ដឹកនាំដោយឧត្តមនាវីទោ Raymond Griggs មេបញ្ជាការរង​កង​កម្លាំងកា​រ​ពារជាតិ​អូស្ត្រាលី បានមកបំពេញ ទស្សនកិច្ចការងារនៅវៀតណា មចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ ខែកក្កដា។​ នា រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូ​អូស្ត្រាលី​បាន​ទៅ​ជួប​សំដែង​​ការ​គួសម ឧត្តម​សេនីយ៍​​ទោ Phan Van Giang អគ្គសេនាធិការ​កងទ័ព​​ប្រជាជន​​វៀត​ណាម និងជា​អនុរដ្ឋមន្រ្តី​ក្រសួងការ​ពារ​ប្រទេស​​។ នៅទីនេះ ឧត្តមសេនីយ៍ទោ​ Phan Van Giang អះអាងថា កិច្ច​សហប្រតិបតិ្ត​ការ​ការពារ​ជាតិ​ទ្វេភាគី​​វៀត​ណាម​-អូស្ត្រាលី នាពេលកន្លងទៅ ទទួលបានល​ទ្ធផលសកម្មជាច្រើន ដោ​យសម្រេច បាន​ខ្លឹម​សារ​នានា​​ក្នុង​អនុស្ស​រណៈ​យោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបតិ្តការ ការពារជាតិ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេ​ខា​កាល​ពីឆ្នាំ២០១០ និង​ទំនាក់​ទំនងដៃគូ លើគ្រប់ជ្រុងជ្រោយវៀតណាម​-អូស្ត្រាលី។ ឧត្តមសេនីយ៍ទោ Phan Van Giang មានបំណងថា នាពេលខាង​មុខ ភាគីទាំងពីរបន្តរក្សានិងជំ​រុញថែមទៀតកិច្ចសហ ប្រតិបតិ្ត​ការការពារជាតិ និងការផ្លាស់​ប្ដូរ​គណៈ​ប្រតិភូ​គ្រប់ជាន់ថ្នាក់។
 
មុននោះ ​នាថ្ងៃដដែល នៅរដ្ឋធានីហាណូយ ​បានប្រព្រឹត្តទៅជំនួបចរចារ រវាង​គណៈប្រតិភូ​វៀត​ណាម ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក Pham Ngoc Minh អគ្គសេនាធិការរងកងទ័​ពប្រជាជន​វៀតណាម ជាមួយ​គណៈ​ប្រតិភូ​ក្រសួង​​ការពារ​ជាតិ​អូស្ត្រាលី ដឹកនាំដោយឧត្តមនាវីទោ Raymond Griggs៕

 

តាម VOV5 - ​វិទ្យុ​សំឡេង​​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ