06/07/2019 10:38 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ឥណ្ឌាតាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)
 

 លោក N. Gokulakrishnan ព្រឹទ្ធសមាជិកឥណ្ឌាបានសង្តត់ធ្ងន់ថា ឥណ្ឌាមានសក្តានុពលដ៏ធំធេង ហើយ​ទទួល​បាន​វឌ្ឍនភាព​ជាវិជ្ជមាន អំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ។

នាថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៩ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បាន​ប្រព្រឹត្តិ​ទៅ​សិក្ខា​សាលា​ដោយ​ប្រធាន​បទ "ជំរុញកិច្ចសហប្រតិបត្តិ​ការវៀត​ណាម - ឥណ្ឌាតាមរយៈវិទ្យាសាស្ត្រនិងប​ច្ចេកវិទ្យា"​។​ អញ្ជើញ​ចូ​ល​​រួម​ព្រឹត្តិការណ៍​នេះមាន​វត្តមានលោក Pham Xuan Dung សមាជិ​កមជ្ឈឹម​បក្ស ប្រធាន​គណៈ​កម្មាធិការ​វិទ្យាសាស្រ្ត​​បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា​ សមាជិក សមាជិការសភា​ឥណ្ឌា ​តំណាងក្រុម​ហ៊ុន​ជួរ​មុខ​ឥណ្ឌាលើ​​វិស័យប​ច្ចេកវិទ្យា​ បរិស្ថាន ថាមពលព្រះអាទិត្យ និ​ងបច្ចេកវិទ្យាខ្ពស់ ព្រមទាំងអ្នក​ប្រាជ្ញ អ្នក​សិក្សា​ស្រាវជ្រាវ​ និង​មន្ត្រីរដ្ឋាភិបាល​ឥណ្ឌាយ៉ាងច្រើនកុះករ​ផង​ដែរ​។
 
អញ្ជើញថ្លែង​នៅទីនេះ លោក Phan Xuan Dung បានវាយតម្លៃ​ថាក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះឥណ្ឌានិង​វៀត​ណាម បាន​អនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ​ភាព ជាពិសេសលើស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា​ ការពារ​ជាតិ និង​ សន្តិសុខ។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥ​ណ្ឌា ដែលបានផ្ដល់ជំនួ​យក្នុង​តម្លៃ ១០ លាន​ដុល្លារ​អាមេរិក ដើម្បីជួយឧបត្ថម្ភក្នុងការកសាងបុរីឌីជីថលមួយ​ចំនួនរបស់ប្រទេសវៀតណា​ម។​
 
ជាការឆ្លើយ​តប លោក N. Gokulakrishnan ព្រឹទ្ធសមាជិកឥណ្ឌាបានសង្តត់ធ្ងន់ថា ឥណ្ឌា​មានសក្តានុពល​ដ៏ធំ​ធេង​ ហើយទទួលបានវឌ្ឍនភាពជាវិជ្ជមានអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុង​បរិបទ​ដែលសេដ្ឋ​កិច្ច​នៃប្រទេសខ្លួនបានរីកចម្រើនយ៉ាង​ខ្លាំងក្លានោះ ឥណ្ឌានឹង​មានឱកាស​បន្តបង្កើន​កិច្ចសហប្រតិ​បត្តិការ​ជាមួយវៀតណាម លើវិស័យវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ដើម្បីរួមចំណែក​ក្នុងការនាំ​ទំនាក់ទំនង​ទ្វេភាគី​ឡើង​កំពស់​ថ្មីមួយ​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ