• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្មគុណភាពខ្ពស់រវាងវៀតណាមនិងជប៉ុន


ជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្មគុណភាពខ្ពស់រវាងវៀតណាមនិងជប៉ុន
 

នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ លោក Pham Binh Minh បានជួបសន្ទនាជាមួយ​លោក ​Tsutomu Takebe ទីប្រឹក្សាពិសេស សម្ព័ន្ធសមាគមមិត្តភាពជប៉ុន-វៀត​ណាម​ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ​ឧបនាយករដ្ឋម​លោក Pham Binh Minh បានវាយតំលៃខ្ពស់មនោសញ្ជេតនា​ ការតភ្ជាប់​ និងការខំប្រឹងប្រែងដោយឥតឈប់ឈរ មិនចេះហត់នឿយរបស់​លោក TsutomuTakebe ចំពោះទឹកដីនិងប្រជាជនវៀតណាម ក៏ដូចជាការរួម​វិភាគទានសំខាន់របស់សម្ព័ន្ធភាពជប៉ុន-វៀតណាម ក្នុងការពង្រឹងនិង​ពង្រីក​ទំនាក់ទំនងរវាង​វៀត​ណាម-ជប៉ុន។ ឧបនាយករដ្ឋមន្ត្រីមានគោល​បំណងថា៖​នាពេលខាងមុខនេះ វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​កសិកម្ម រុក្ខកម្ម ជលផល …លៗ។

រីឯ លោក TsutomuTakebe បានចែករំលែកនូវជោគជ័យក្នុងការអនុវត្ត​គំរោងការណ៍​មហាវិទ្យាល័យ​វៀត​ណាម​-​ជប៉ុននិងមានគោលបំណងថាបន្តជំរុញ​កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅការកសាងមហាវិទ្យាល័យមួយថ្នាក់អន្តរជាតិ​។ ​ស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម នាពេលខាងមុខនេះ លោក ​ TsutomuTakebe ថា៖សម្ព័ន្ធភាពមិត្តភាពជប៉ុន-វៀតណាមនឹងជំរុញកិច្ច​សហប្រតិបត្តិការជាមួយស្ថាប័ននានា របស់​វៀត​ណាម​ សមាគម​កសិករវៀត​ណាម ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍​ ក្នុងការអភិវឌ្ឍន៍ផលិតកម្ម កសិកម្មគុណភាពតាមរូបសណ្ឋានរបស់ជប៉ុន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top