• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការបង្កើតមជ្ឈមណ្ឌលអាស៊ាននៅអ៊ុយក្រែន

នៅសាកលវិទ្យាល័យជាតិអ៊ុយក្រែន Taras Shevchenko កាលពីថ្ងៃទី ១៦ ខែកញ្ញា បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងតំណាងក្រសួងការបរទេសអ៊ុយក្រែនឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងគៀវ (Kiev) និងថ្នាក់ដឹកនាំសាកលវិទ្យាល័យនេះ ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនៅសាកលវិទ្យាល័យ Taras Shevchenko


លោកសាស្រ្តាចារ្យ Leonid V. Huberskyi និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Taras Shevchenko បានអះអាងថា ការបង្កើតមជ្ឈមណ្ឌលអាស៊ាននៅសាកលវិទ្យាល័យ Taras Shevchenko គឺសមស្របតាមលក្ខណៈវិនិច្ឆ័យរបស់សាកលវិទ្យាល័យ ដើម្បីបង្កើនទំនាក់ទំនងអន្តរជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការយល់ដឹងអំពីវប្បធម៌និងសង្គមអាស៊ាន។ ជាពិសេសនៅសាកលវិទ្យាល័យ Taras Shevchenko មានវិទ្យាស្ថានអក្សរសាស្ត្រដែលមានកម្មវិធីបង្រៀនភាសាបរទេសជាង ៣០ ផ្សេងៗគ្នានៅលើពិភពលោក ក្នុងនោះមានភាសាវៀតណាមនិងឥណ្ឌូនេស៊ីផងដែរ។ ពិភាក្សាជាមួយតំណាងមកពីប្រទេសអ៊ុយក្រែន ឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអាស៊ាន ក្នុងនោះមានប្រទេសវៀតណាម ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី បានលើកឡើងគំនិតជាក់ស្តែងក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានមួយប្រកបដោយអត្តសញ្ញាណរបស់អាស៊ានផងដែរ។ ឯកអគ្គរដ្ឋទូតទាំងអស់បានអះអាងថា មជ្ឈមណ្ឌលអាស៊ាននឹងបើកទំព័រថ្មីនៅក្នុងទំនាក់ទំនងអាស៊ាន - អ៊ុយក្រែននិយាយរួម និងរវាងអ៊ុយក្រែនជាមួយប្រទេសសមាជិកអាស៊ាននីមួយៗនិយាយដោយឡែក តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការនិងការយោគយល់គ្នាទៅវិញទៅមក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top