08/03/2020 08:18 GMT+7 Email Print Like 0

ជំងឺ Covid-19៖ ក្រសួងសុខាភិបាលវៀតណាមជូនព័ត៌មានស្ដីពីករណីឆ្លង វីរុស SARS-CoV-2 ទី១៧


 រថយន្តពេទ្យទៅកាន់វិថី Truc Bach ជាតំបន់ដែលអ្នកជំងឺ Covid-19 ទី១៧នៅវៀតណាមកំពុងស្នាក់នៅ (រូបថត៖ VOV)
 

នៅទីក្រុង​ហាណូយ​ហើយឃ្លាំមើលយ៉ាងដិតដល់មនុស្សជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ​ នាយប់​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ក្រសួង​សុខាភិបាលវៀតណាមបានជូនព័ត៌មាន ស្ដីពីករណីទី១៧ នៅវៀត ណាមដែល​ឆ្លងជំងឺ Covid-19។ អ្នកជំងឺ​ជាស្ត្រីម្នាក់ កើតនាឆ្នាំ១៩៩៣ ស្នាក់នៅផ្ទះលេខ១២៥វិថី Truc Bach ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ។ អ្នក​ជំងឺ​ត្រូវបានធ្វើតេស្តមានផ្ទុកវីរុស SARS-CoV-2 ហើយ កំពុង​ត្រូវបាន​ព្យាបាល​តាម​វិធី​ដាក់​នៅដាច់​ដោយ​ឡែក​នៅមន្ទីរពេទ្យ​ត្រូពិក​មជ្ឈឹម​សាខា Kim Trung ស្រុក Dong Anh។
 
បន្ទាប់​ពីបញ្ជាក់ករណីឆ្លងជំងឺនេះ មន្ទីរសុខាភិបាលហាណូយបាន រៀបចំការបាញ់ថ្នាំកំចាត់មេរោគដោយ Cloramin B នៅផ្ទះរបស់អ្នក ជំងឺ តំបន់ជុំវិញ មន្ទីរពេទ្យនិងផ្ទះរបស់អ្នកដែលបានប៉ះពាល់ជាមួយអ្នក ជំងឺ។ អ្នក​ទាំង​​អស់​ដែលបានប៉ះពាល់ ជាមួយអ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យត្រូពិក​មជ្ឈឹម​ដើម្បី​ដាក់​នៅដាច់​ដោយ​ឡែក​និងធ្វើតេស្ត។ ចំណែកឯ អ្នកដែលបានប៉ះពាល់ ជាមួយអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ត្រូវ បានសំណូមពរ​ឲ្យដាក់ខ្លួននៅដាច់ដោយឡែកក្នុងផ្ទះតាមបទបញ្ញត្តិ។
 
ដោយសារ​អ្នកជំងឺស្ត្រីពោលខាងលើធ្លាប់បានទៅទេសចរណ៍នៅ អង់គ្លេសនិង​បារាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ធ្លាក់​ខ្លួន​ឈឺ ហេតុដូច្នេះក្រសួងសុខា ភិបាលវៀតណាមបានស្នើឲ្យក្រសួងការបរទេស វៀតណាមជួបធ្វើការជា មួយស្ថាប័ន​ការទូតរបស់អង់គ្លេសនិងបារាំងដើម្បីជូនព័ត៌មានស្ដីពីដំណើរ ទស្សនា និងទីស្នាក់នៅ​របស់​អ្នក​ជំងឺ​ដើម្បី​ចាត់វិធានការទប់ទល់។
 
គណៈកម្មការ​ជាតិទទួលបន្ទុការងារបង្ការទប់ស្កាត់ជំងឺ Covid-19 បាន ស្នើឲ្យក្រសួងនគរ បាលវៀតណាម​បញ្ជា​ដឹកនាំ​អង្គ​ភាពពាក់ព័ន្ធនានា ដំណើរការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកចូលវៀត ណាមទាំងអស់​ដែល​បាន​ជិះយន្ត​ហោះតាម​ជើង​ហោះហើរ VN0054 កាលពីថ្ងៃទី២មីនាឆ្នាំ២០២០របស់ Vietnam Airlines កំណត់ទីស្នាក់​នៅរបស់​អ្នក​ទាំង​នោះ ដើម្បីជូនដំណឹងដល់អាជ្ញាធរ តំបន់ អនុវត្តការដាក់នៅដាច់ដោយ​ឡែកនិង​តាមដាន​សុខភាព​ឲ្យបាន​ទាន់​ ពេលវេលា។
 
ក្រសួង​គមនាគមន៍ដឹកជញ្ជូនបានបញ្ជាដឹកនាំអង្គភាពពាក់ព័ន្ធនានា ផ្ដល់បញ្ជីឈ្មោះ​អ្នកដំណើរ​តាម​ជើង​ហោះហើរ​ជាមួយអ្នកជំងឺ ដើម្បីដំណើរ ការស៊ើបអង្កេត តាមដានសុខភាព និងរៀប​ចំ​ការ​ដាក់​នៅដាច់​ដោយ​ឡែក​ តាមបទបញ្ញត្តិ។ ព្រមទាំងអនុវត្តការបាញ់ថ្នាំកំចាត់មេរោគលើយន្តហោះ តំបន់ដែល​អ្នកជំងឺ​ធ្លាប់​ទៅដល់​ និងប្រើប្រាស់សេវាកម្មនៅ ព្រលានយន្តហោះ Noi Bai សំដៅរារាំងការឆ្លងមេរោគ។
 
គណៈ​កម្មាធិការប្រជាជនទីក្រុងហាណូយបានបញ្ជាដឹកនាំអង្គភាព ពាក់ព័ន្ធ​នានារៀប​ចំ​ការដាក់​នៅដាច់​ដោយ​ឡែក​ភ្លាមមួយរំពិចនៅតាមមូលដ្ឋានសុខាភិបាលចំពោះករណីដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ហើយធ្វើ ​តេស្តលើករណីទាំងអស់នេះ (រួមទាំងអ្នកដែលរស់នៅក្នុងផ្ទះអ្នកជំងឺ) ផង ដែរ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការ​ប្រជាជនទីក្រុងហាណូយ ត្រូវតែ អនុវត្តភ្លាមៗនូវការបាញ់ថ្នាំកំចាត់មេរោគនៅផ្ទះអ្នកជំងឺ តំបន់ជុំវិញ​ មធ្យោបាយដឹកអ្នកជំងឺនិងស្ថាប័ន តំបន់ពាក់ព័ន្ធផ្សេងៗទៀតឲ្យបានត្រឹម ត្រូវតាមការ​កំណត់​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ