• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺ Covid-19៖ អាមេរិកវាយតម្លៃខ្ពស់ចំពោះសមត្ថភាពសុខាភិបាលរបស់វៀតណាម

ក្រសួងសុខាភិបាលអាមេរិកបានវាយតម្លៃថា ថ្នាក់ដឹកនាំវៀតណាមចាប់ពីមជ្ឈឹមចុះនៅមូលដ្ឋានបានយកចិត្តទុកដាក់និងបញ្ជាដឹកនាំ ទាន់ពេលវេលា ដើម្បីចាត់វិធានការគ្រប់ជ្រុងជ្រោយនិងប្ដូរផ្ដាច់ ក្នុងការងារបង្ការ ទប់ស្កាត់ Covid-19 ជាពិសេសគឺក្នុងការលើកកំពស់មនសិការនិងការយល់ដឹងរបស់ប្រជាជននិងសហគមន៍។

អាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយវៀតណាមនិងអាស៊ាន ក្នុងការងារបង្ការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើម Covid-19។ នេះជាការអះអាងរបស់បណ្ដាមន្ត្រីអាមេរិកក្នុងជំនួបពិភាក្សាជាមួយកម្មាភិបាលនៃ ស្ថានទូតវៀតណាមប្រចាំអាមេរិកអំពីស្ថានភាពនៃជំងឺ។

នៅក្នុងជំនួបនេះ មន្ត្រីអាមេរិកបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព សុខាភិបាលរបស់វៀតណាមនិយាយរួម ហើយពិសេសគឺក្នុងការងារគ្រប់គ្រងជំងឺ Covid-19 និយាយដោយឡែក។ ក្រសួងសុខាភិបាលអាមេរិកបានវាយតម្លៃថា ថ្នាក់ដឹកនាំវៀតណាមចាប់ពីមជ្ឈឹមចុះនៅមូលដ្ឋានបានយកចិត្តទុក ដាក់និងបញ្ជាដឹកនាំ ទាន់ពេលវេលា ដើម្បីចាត់វិធានការគ្រប់ជ្រុងជ្រោយនិងប្ដូរផ្ដាច់ ក្នុងការងារបង្ការ ទប់ស្កាត់ Covid-19 ជាពិសេសគឺក្នុងការលើកកំពស់មនសិការនិងការយល់ដឹងរបស់ប្រជាជននិងសហគមន៍។ ក្រៅពីនោះ វៀតណាមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខាងសុខាភិបាលដ៏ល្អ ហើយបានអនុវត្តយ៉ាងទូលំទូលាយនូវការចាក់វ៉ាក់សាំងបង្ការជំងឺតាំងពីយូរណាស់មកហើយ។

 

សមត្ថកិច្ចរបស់អាមេរិក ត្រៀមខ្លួនជាស្រេចចែករំលែកជាមួយវៀត ណាមនូវលទ្ធផលស្រាវជ្រាវអំពី Covid-19 ផ្លាស់ប្ដូរអ្នកជំនាញទៅវិញទៅ មក ផ្គត់ផ្គង់ ឧបរកណ៍ធ្វើតេស្តនិងឧបករណ៍បង្ការមេរោគជូនដល់វៀត ណាមដើម្បីលើកកំពស់សមត្ថភាពបង្ការទប់ស្កាត់នឹងជំងឺតែម្ដង៕តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top