នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០០ មុននេះ១៦ឆ្នាំ សំដៅជួយជ្រោមជ្រែងទិវាពិភពលោកប្រឆំាងភាពក្រីក្រនោះ រណសិរ្សមាតុភូមិវៀតណាម បានអនុវត្តចលនា“ទិវាដើម្បីជនក្រីក្រ” ដែលផ្សាភ្ជាប់ជាមួយនោះគឺមូលនីធិដើម្បីជនក្រីក្រលើទូទាំងប្រទេស។ ហើយជារៀងរាល់ឆ្នាំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានអនុវត្តបំផុសចលនា ខែកំពូលដើម្បីជនក្រីក្រ (ចាប់ពីថ្ងៃទី១៧ តុលាដល់ថ្ងៃទី១៨ខែវិច្ឆិកា)។ អស់រយៈពេល១៥ឆ្នាំកន្លងមក ប្រព័ន្ធមូលនីធិដើម្បីជនក្រីក្រ បានរៃអង្គាស់ប្រាក់បានចំនួន១១ពាន់ពាន់លានដុង។ តាមនោះ ជួយឲ្យគ្រួសារ ៣៤ពាន់គ្រួមានលំនៅដ្ឋានល្អ មនុស្សជិត១៥០ពាន់នាក់ទទួលបានការជួយឧបត្ថម្ភ ធ្វើផលិតកម្ម និងប្អូនៗ៣០០ពាន់នាក់មានស្ថានភាពលំបាក បានទៅសាលារៀន។ អញ្ជើញផ្តល់សំភាសន៍អ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាម ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានឲ្យដឹងថា៖
“យោងតានបទដ្ឋានថ្មី លើទូទាំងប្រទេសមានគ្រួសារក្រីក្រជាង ២,៣លានគ្រួ។ នាពេលខាងមុខ វៀតណាមបានអនុវត្តការចលនាដោយពាក្យស្លោកសំខាន់ គឺរួមបញ្ចូលប្រភពកម្លាំង។ ប្រភពកម្លាំងរបស់រដ្ឋ ប្រភពកម្លាំងរបស់ក្រុមគ្រួសារផ្ទាល់ ប្រភពកម្លាំងរបស់សង្គម តាមរយៈការចលនារបស់រណសិរ្ស និងអង្គភាពជាសាមជិក ជាពិសេសគឺមូលនីធិ ដើម្បីជនក្រីក្រ។ យើងខ្ញុំជឿជាក់ថា អង្គភាពអាជីវកម្មនានានិង ប្រជាជនទូទាំងប្រទេសរួមជាមួយការរួមចំណែកថ្មី ការច្នៃប្រឌិតថ្មីនោះ ការចលនាថៃទាំ សម្រាប់ជនក្រីក្រដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព រួមចំណែកកសាងជនបទថ្មី ហើយនឹងទទួលបានលទ្ធផលល្អថែមទៀតក្នុងឆ្នាំ២០១៦នេះនិងរយៈពេល ៥ឆ្នាំខាងមុខ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម