30/04/2019 07:30 GMT+7 Email Print Like 0

ជប៉ុន និងកាណាដាអះអាងថា CPTPP "នាំមកនូវផលប្រយោជន៍ដ៏ធំធេង"


 ការនាំចេញសាច់គោកាណាដាទៅប្រទេសជប៉ុនបានកើនឡើងបីដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ (ប្រភព: Culture Japan) 
 

ថ្លែងនៅ​ក្នុងសន្និសីទសារព័ត៌មានរួម ថ្នាក់ដឹកនាំទាំង ២ រួបបានអះអាងថា CPTPP បាន "នាំមកនូវ​ផល​ប្រយោជន៍​ដ៏ធំ​​ធេង" ដល់ប្រជាពលរដ្ឋ និងសហគ្រាសនានានៃបណ្ដាប្រទេសជាសមាជិត។

នា​ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងសមភាគីជប៉ុន លោក Shinzo Abe ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុង អូតាវ៉ា បាន​រួមគ្នា​អប​អរសាទរ​ចំពោះ​កិច្ច​ព្រម​ព្រផ​ង​គ្រប់​ជ្រុង​ជ្រោយ​ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ដែលមានសុពលភាព​ជាផ្លូវ​ការកាល​ពីដើ​មឆ្នាំ​នេះ។​

ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មានរួម ថ្នាក់ដឹកនាំទាំង ២ រួបបានអះអាងថា CPTPP បាន "នាំមក​នូវផល​ប្រយោជន៍ដ៏​ធំធេង" ដល់ប្រជាពលរដ្ឋ និងសហគ្រាសនានានៃបណ្ដាប្រទេសជាសមាជិត។ លោកនាយករដ្ឋមន្ត្រី Trudeau ​បានអះអាងថា " ការបន្តឆ្ពោះទៅរកពាណិជ្ជកម្មសេរី និងបើកទូលាយថែមទៀតគឺ អាស្រ័យទៅលើ​រាល់​ការ​កំណត់ ដែលយើងទាំងអស់គ្នាអាចឯកភាពគ្នាក្នុងពិភពលោកបច្ចុប្បន្ននេះ" ។

ក្រោយ​ពីមានសុពលភាពមក CPTPP បានដោះឧបសគ្គពាណិជ្ជកម្មរវាងប្រទេសចំនួន ១១ ជាសមាជិក CPTPP ក្នុង​​នោះ​មានវៀតណាម ដែល​តំណាងឲ្យអតិថិជនប្រមាណ ៥០០ លាននាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នាយក​រដ្ឋ​​​មន្ត្រី​ជប៉ុន លោក Shinzo​ Abe បានធ្វើទស្សនកចិច្ចនៅកាណាដា បន្ទា​ប់ពីអា​មេរិក និង​អឺរ៉ុប៕

 

​តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ